ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធក្នុងករណីឆបោកប្រាក់

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣:៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្ត ដឹកនាំដោយ លោកអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្ត បានធ្វេីការឃាត់ ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

ការចាប់ខ្លួនខាងលើនេះធ្វឡើងដោយមានការអនុ ញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជា ការ អ.ហខេត្ត បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ(២០៩៤/០២១) ចុះថ្ងៃទី(២០ កញ្ញា ២០២១) ចេញដោយឯកឧត្តម អុិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ ខ្លួនឈ្មោះ ហម បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ ឆ្នាំងពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញយកទៅធ្វេីតេស្ដរកCovid19 លទ្ធផលអវិជ្ជមាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី។