ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកគោយន្តដឹកឈើ បណ្តាលឱ្យដួលបោកក្បាលស្លាប់នៅកន្លែង

0

ខេត្តកំពត៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈជិះម៉ូតូមិនប្រយ័ត្ន ក៏ជ្រុលទៅបុកកន្ទុយគោយន្តដឹកឈើ ដែលបើកបរស្របគ្នានៅលើកំណាត់ផ្លូវជាតិលេខ៣។ គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣៥និង១៣៦ ស្ថិតនៅក្នុងភូមិភ្នំតូច ឃុំកណ្ដោល ស្រុកទឹកឈូខេត្តកំពត រវាងម៉ូតូនិងគោយន្តដឹកឈើមានទិសដៅស្របគ្នា។

ទាក់ទិននឹងករណីគ្រោះថ្នាក់បណ្តាលឱ្យមនុស្សស្លាប់ខាងលើ សមត្ថកិច្ចបានឱ្យដឹងថា ម៉ូតូបង្កម៉ាកដ្រីមសង់C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1P-8145 បើកបរដោយឈ្មោះ នូវ ភីភេទប្រុសអាយុ37 ឆ្នាំរស់នៅ(បត់ត្រសេក)ស្ថិតនៅភូមិ ទ្វារថ្មីឃុំព្រៃថ្នង ស្រុកទឹកឈូខេត្តកំពត ជិះម្នាក់ឯង មានទិសដៅស្របគ្នាពីរលិចទៅកើតមកដល់ចំណុចកើតហេតុ បានបុកនិងគោយន្តដឹកឈើបណ្ដាលឱ្យជនរងគ្រោះ(ស្លាប់) នៅកន្លែងកើតហេតុតែម្តង ហើយគោយន្តដឹកឈើក៏បានបើករត់គេចបាត់ស្រមោលភ្លាមៗ។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕