នាយផ្នែក​រដ្ឋបាល​ជលផល​ផាត់សណ្តាយដឹកនាំការបង្រ្កាបបទល្មើសនេសាទក្នុង​ខេត្ត​កំពង់ធំ

0

ខេ​ត្តកំពង់ធំ​ ប្រជាពលរដ្ឋ អបអរសាទរ.លោក​យ៉ាន់ វីសាក់ នាយផ្នែក​រដ្ឋបាលជលផលផាត់សណ្តាយ បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​បទល្មើស​នេសាទ​ ដែល​មានការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ក្នុង​រដូវ​បិទ​នេសាទ​ នៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប​ ថ្ងៃទី​២​៣​ខែ​កញ្ញា​ឆ្នាំ​២០២១។

ចំពោះ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ ដែល​ដឹកនាំ​កម្លាំង​ចម្រុះ​ ដោយ​លោក​យ៉ាន់​វីសាក់​នាយផ្នែក​ (ហៅសែ) ត្រូវ​បាន​បង្រ្កាប​យ៉ាង​គគ្រឹក​ទឹកកក្រើកដី ដូច​ភ្លៀង​រលឹម​ចំពោះ​បទល្មើស​នេសាទ​ខុសច្បាប់.ស្ថិតនៅ​ចំណុច.ដងទង់​ រហូត​ដល់​កោះតាប៉រ បានឧបករណ៍នេសាទខុសច្បាប់ ​៧ របាំង.ស្មើរ​២១០០ម ឡុកសាច់អួន១៤ឡុក លូស្បៃមុង២០ បង្គោល​១០០០ដើម និងព្រលែងកូនត្រីចម្រុះ២០គីឡូ ក្រាម ចំពោះ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូតយកបានពីបទល្មើសត្រូវបានវះកាត់កំទេចចោលនៅនឹងកន្លែង។
លោក​ ប៉ែន​ វណ្ណរិទ្ធ ប្រធាន​មន្ទីរ កសិកម្មរុក្ខាប្រមាញ់​និង​នេសាទ​ខេ​ត្តកំពង់ធំ.បានឲ្យដឹងថា​ចំពោះ​បទល្មើស​នេសាទ​ខុសច្បាប់.មិន​ថាក្នុងរដូវបិទនេសាទ ឬក៏រដូវបើកនេសាទនោះឡើយ គឺតែងតែ ណែនាំ.ឲ្យ​នាយផ្នែក នាយសង្កាត់រដ្ឋបាលជលផល ធ្វើ​ការ​ង្រ្កាបជាប្រចាំ ដោយ​ទុកឲ្យបទល្មើសបន្តកើនឡើងជាដាច់ខាត។
លោក​ប្រធាន​មន្ទីរ​កសិកម្ម.បានបញ្ជាក់ថា.ចំពោះ​បទល្មើស​នេសាទ​ ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់.ពីឯកឧត្តម​រ​ដ្ឋមន្រ្តី​ក្រសួង​កសិកម្មរុក្ខាប្រមាញ់និង​នេសាទ​ និងឯកឧត្តម​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជលផល​ និង​ឯកឧត្តម​សុខ​លូ​អភិបាលខេ​ត្តកំពង់ធំ​ តែង​តែ​ឲ្យមន្រ្តីជលផល ក្រោមឨវាទ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ជលផល​ដល់​សហគមន៍​ និង ប្រជាពលរដ្ឋ​ឲ្យបាន​ទូលំទូលាយ.ដើម្បី​រួមគ្នា​គាត់​បន្ថយ​ការប្រើប្រាស់ឧបករណ៍ខុសច្បាប់។
មហា​ជន​ដែល​ឃ្លាំមើល​សកម្មភាព​បទល្មើស​នេសាទ.បាន​កោតសរសើរ​និងលើកទឹកចិត្ត ឲ្យលោក នាយផ្នែក ផាត់សណ្តាយ បន្តដឹកនាំបង្រ្លាបបន្ថែមចំពោះបទល្មើសនេសាទ​ ដែល​កំពុង​តែ​លបលួចប្រើប្រាស់ ឧបករណ៍​នេសាទ​ខុស​ច្បាប់.ដើម្បី​ថែរក្សា​ធនធាន​មច្ឆាជាតិ​ក្នុង​រដូវ​ត្រី​ពង​កូន៕
ដោយ​ប៊ុន​រដ្ឋា​