ពលរដ្នរឹះគន់គ្រូពេទ្យមួយចំនួនគ្មានក្រមសីលធម៍មិនយកចិត្តទុកដាក់សង្រ្គោះជីវិតមនុស្សឡើយ

កំពង់ធំ= មានមតិរឹះគន់បានលើកឡើងពីសំណាក់ពលរដ្ននិងក្រុមគ្រួសារអ្នកជំងឺ បានរឹះគន់ក្រុមគ្រូពេទ្យមួយចំនួនក្នុងពេទ្យបង្អែកខេត្តកំពង់ធំថា ហាក់ដូចជាមិនសូវយកចិត្តទុកក្នុងការជួយសង្រ្គោះជីវិតអ្នកជំងឺនោះទេ បើនិយាយពីក្រមសីលធម៍និងការប្រើពាក្យសំដីវិញគឺ អសរោះសោះអង្គើយត្រកុះបោះបោកដាក់អ្នកជំងឺ មិនសាកសមជាគ្រូពេទ្យដែលមានក្រមសីលធម៍ឡើយ។
បើយោងតាមការរៀបរាប់របស់លោក កឺ សោភ័ណ បានអោយដឹងថា លោកជាមន្តី្រមន្ទីរអប់រំខេត្តកំពង់ធំ ហើយក៏ជាសកម្មជនគណបក្សប្រជាជនដ៏សកម្មដែលមហាជនជាច្រើននៅក្នុងខេត្តកំពង់ធំទទួលស្គាល់ថាជាមនុស្សចូលចិត្តលះបង់…គ្រប់បែបយ៉ាងដើម្បីបំរើពលរដ្ន និងបក្សដោយស្មោះត្រង់ និងចូលចិត្តស្រលាញ់យុត្តិធម៌។
តែអ្វីដែលធ្វើអោយលោកខកចិត្តជាខ្លាំងនោះគឺ កាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២១ កន្លងទៅខ្ញុំបានយកឪពុករបស់ខ្ញុំកំពុងហត់ខ្លាំងទៅមន្ទីពេទ្យខេត្តកំពង់ធំ បែរជាគ្រូពេទ្យប្រើពាក្យសំដីអសីលធម៌ដែលមិនអាចទទួលយកបាន និងមិនយកចិត្តទុកដាក់ជួយសង្រ្គោះជីវិតអ្នកជំងឺអោយទាន់ពេលវេលានោះទេ ទោះបីក្រុមគ្រួសារខ្ញុំសុំអង្វរយ៉ាងទទូចអោយដាក់អ៊ុកស៊ីសែនអោយអ្នកជំងឺដែលកំពុងហត់ខ្លាំង តែគ្រូពេទ្យមិនដាក់អោយនោះទេ ទុកអោយឪពុកខ្ញុំស្លាប់យ៉ាងអណោចអាធម្មនិងសោកសៅអាណិតឪពុកទាំងអលោះអាល័យបំផុត ។
លោក កឺ សោភ័ណ បានបន្ដថាលោកបានទទួលព័ត៏មានពីពលរដ្ននិងក្រុមគ្រួសារអ្នកជំងឺស្ដីពី គ្រូពេទ្យគ្មានក្រមសីលធម៍ទាំងនេះច្រើនករណីណាស់ តែលោកមិនជឿរទេលុះបានជួបផ្ទាល់ទើបលោកខកចិត្តដោយនឹកស្មានមិនដល់និងមិនអាចទទួលយកបានទេ ! លោកបន្ដទៀតថាដោយសារការជឿរជាក់លើគ្រូពេទ្យខេត្តទើបលោកបញ្ចូនឪពុករបស់លោកទៅពេទ្យ តែបើដឹងថាពេទ្យមិនយកចិត្តទុកដាក់បែបនេះ លោកស៊ូទុកអោយឪពុកស្លាប់នៅក្នុងផ្ទះវិញល្អជាង ព្រោះឪពុកលោកបានពិនិត្យ៣ដងហើយពុំពាក់ព័ន្ធនិងជំងឺកូវិតទេ ។ នេះសរបញ្ចាក់អោយឃើញថា ក្នុងនាមលោកជាមន្រ្ដីរាជការនិងជាសកម្មជនគណបក្សដ៏សកម្មផងគេហ៊ានធ្វើបែបនេះចុះបើចំពោះប្រជាពលរដ្នធម្មតាផ្សេងៗវិញ តើគេធ្វើដាក់យ៉ាងណាទៅ?។
ពាក់ព័ន្ធនិងការរឹះគន់ខាងលើលោក ប៉ឹក គឹមសាន អនុប្រធានមន្ទីរពេទ្យខេត្តកំពង់ធំបានផ្ដល់បទសម្ភាសតាមទូស័ព្ទនៅព្រឹកថ្ងៃទិ២៥ខែ កញ្ញា ឆ្នាំ២០២១ ដោយបានបកស្រាយថា លោកបានទទួលស្គាល់ថាពិតជាមានចំនុចខ្វះខាតមួយចំនួនមែន ដោយសារតែបច្ចប្បន្នជាសម័យជំងឺកូវីតធ្វើអោយគ្រូពេទ្យរវល់ច្រើនពុំសូវមានការទទួលអោយបានដឹតដល់ ហើយគ្រូពេទ្យមួយចំនួនជាប់ធ្វើ ចត្ដាលេស័ក្ក ទើបធ្វើអោយខ្វះខាតកម្លាំង! តែរឿងក្រមសីលធម៍វិញ គឺធ្លាប់បានពន្យល់និងអប់រំ ណែនាំ កែប្រែ និងផ្សព្វផ្សាយច្រើនដងហើយ។
ចំណែក លោក ស្រី ស៊ីន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ បានផ្ដល់បទសម្ភាសតាមទូស័ព្ទ នៅព្រឹកថ្ងៃទី២៥ខែ កញ្ញា ឆ្នាំ២០២១ ដោយមានប្រសាសន៍ថា លោកទទួលស្គាល់ថាពិតជាមានចំនុចខ្វះខាតមែន ដោយសារគ្រូពេទ្យមានចំនួនតិច ជាប់ធ្វើចត្តាលេស័ក្ក ហើយគ្រូពេទ្យទាំងនោះហត់ខ្លាំង ទើបប្រើប្រាស់សំដីអសីលធម៍ខ្លះលើអ្នកជំងឺ ពាក់ព័ន្ធសុជីវធម៍ យើងធ្លាប់បាន ណែនាំ អប់រំ និងកែប្រែ ញាក់ញាប់ណាស់ តែបើដឹងគ្រូពេទ្យណាមួយច្បាស់លាស់យើងងាយស្រួលធ្វើការអប់រំគាត់អោយកែប្រែនៅពេលក្រោយទៀត។
ដូច្នេះមានតែសំណូមពរសុំឲ្យឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជួយពិនិត្យមើលគ្រូពេទ្យអសីលធម៍មួយចំនួនក្នុងមន្ទីរពេទ្យខេត្តកំពងធំនិងជួយរកយុត្តិធម៌អោយខ្ញុំបាទផងទាន!ព្រោះ ករណីអសីលធម៍និងមិនយកចិត្តទុកដាក់សង្រ្គោះអ្នកជំងឺ មានតាំងពីមុនកើតជំងឺកូវិតយូរណាស់ហើយមិនមែនទើបតែរើសអើងក្នុងពេលបច្ចុប្បន្ននេះទេ! បើមានការខុសឆ្គងសុំអភ័យទោសព្រោះខ្ញុំអត់យល់ពីច្បាប់ពេទ្យគេអោយធ្វើចឹងមែនឬទេ?៕