៊សង្វៀនជល់មាន់នៅស្រុកមេមត់ ប្រមូលផ្ដុំហ្វូងមនុស្ស ហាក់កំពុងតែផ្គើនបទបញ្ជានិងវិធានការរបស់ក្រសួងសុខាភិបាល

ខេត្តត្បូងឃ្មុំ: សង្វៀនជល់ មាន់មួយកន្លែង នៅក្នុងស្រុកមេមត់ ខេត្តត្បូង ឃ្មុំ នៅតែបន្តបើកលេងដោយ មានកាប្រមូលផ្តុំមនុស្សច្រើនមិនខ្លាចញញើតចំពោះសមត្ថកិច្ចមូលដ្ឋាន និងហាក់កំពុងផ្គើនទៅនិងវិធាន ការរបស់ក្រសួងសុខាភិបាលផងដែរ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបញ្ជាក់ថា សង្វៀនជល់មាន់ ដែលគេដំណើរការបើកលេងជាហូរហែ មិនមានការរំខានពីសំណាក់សមត្ថកិច្ចឬអាជ្ញាធរនោះដោយសារអ្នកទៅលេងភាគច្រើនគឺជាសមត្ថកិច្ចនៅមូលដ្ឋានស្រុកមេមត់នោះផ្ទាល់តែម្ដង ។
ការលេងល្បែងសុីសងដែលជាកន្លែងប្រមូលផ្តុំហ្វូងមនុស្សដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំខេត្តស្រុកកំពុងតែយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំទៅដល់ប្រជា ពលរដ្ឋតាមមូលដ្ឋានដើម្បីឱ្យមានការចូលរួមអនុវត្តនូវវិធាន ការរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងរីករាល ដាលនៃជំងឺកូវីដ19 នៅក្នុងសហគមន៍។
កាបើកលួចលាក់បើកឱ្យមានលេងល្បែងសុីសង នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ រួម មានជល់មាន់ អាប៉ោង យូគី នៅតែបន្តរបើកដោយចល័តទីតាំងពីភូមិដក់ពរ ឃុំទ្រាក ស្រុកមេមត់ ថ្ងៃទី២៤ ខែកញ្ញារ ឆ្នាំ២០២១ម្សិលនេះទៅ លេងនៅចំណុច ភូមិមុខក្រាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ វីញម្តង។
ជាមួយនឹងការបើកលេងនៅសង្វៀនជល់មាន់និងល្បែងស៊ី សងខុសច្បាប់ជាច្រើនទៀតអាចដំណើរការទៅបានដែលមិនស្ថិតនៅក្នុងក្រសែភ្នែករបស់សមត្ថកិច្ចដោយសារតែអ្នកចូលទៅលេងភាគច្រើនក៏ជាសមត្ថកិច្ច ក្នុងនោះក៏មានលោក អធិការរង ស្រុកមេមត់ ឈ្មោះ យន់ គឹមស៊ន (ហៅប្រុស)តែងតែនៅប្រចាំការក្នុងវង់ល្បែងនោះផងដែរ។