បុរសពោះម៉ាយវ័យ៣០ឆ្នាំជាងម្នាក់បានស្លាប់យ៉ាងឣណោចឣធ័ម

0

ដោយ សែម ឡុំ

ព្រះវិហារ: បុរសពោះម៉ាយវ័យ៣០ឆ្នាំជាងម្នាក់បានស្លាប់យ៉ាងឣណោយឣធ័មថ្ងៃទី២៧ខែកញ្ញាឆ្នាំ២៩២១នៅចំណុចក្បែស្ពានក្រុមហ៑ុនសិឡាដាមុិចស្ថិតនៅភូមិស្រយង់ឃុំស្រយង់ស្រុកគូលែនខេត្តព្រះវិហារតាមសម្ដីបឋមប្អូនបង្កើតបានឲ្យដឹងថា បានផឹកស្រាស្រវឹងជាមួយយុវជន ឈ្មោះ ឆាត ឈុន នៅពេលយប់រួចនាំគ្នាមកឯខ្ទមក្រុមហ៊ុនបានជួបគោយន្តកន្ត្រៃបានឡេីងជិះជាមួយក្រុមដេីរល្បាតព្រៃសហគមន៍
មកដល់ពាក់កណ្តាលផ្លូវយុវជនឆាត ឈុន បានចុះដើរដោយសារម្ចាស់ម៉ាសុីនអាឈេីបានកាក់គោយន្តដែលក្រុមសហគមន៍ចាប់យកខាងក្រុមសហគមន៍បានប្រគល់ម៉ាស៊ីនអោយម្ចាស់គេវិញបុរសពោះម៉ាយរួមដំណេីរមកជាមួយនិងគេទៀតបានមកដល់ត្រង់ចំណុចកើតហេតុជនរងគ្រោះបានលោតចេញពីគោយន្តដែលខាងក្រុមល្បាតសហគមន៍មិនបានចាប់អារម្មណ៍ទៅលើជនរងគ្រោះទេបានបើកគោយន្តទៅបាត់។
លោកអធិការរងបានប្រាប់តាមទូរស័ព្ទល្ងាចមិញនេះថា គាត់សួរចម្លេីយម្នាក់ៗម្តងឆ្លេីយថាលោតចេញពីគោយន្តតែមិនបានចាប់អារម្ភទេីបព្រឹកឡេីងគេឃេីញដេកស្លាប់នៅមាត់ផ្លូវបាត់
លោកអធិការរងបានបន្តទៀតថាកម្លាំងជំនាញនិងស្រាវជ្រាវបន្តទៀតដើម្បីអោយដឹងអោយកាន់តែច្បាស់ចំណែកឯសាច់ញាតិវិញគាត់បាននិយាយថា អ្នកដែលស្លាប់នេះដោយសារ កង់គោយន្តជាន់ព្រោះមានស្នាមជាំ នៅលេីពោះតែពួកគាត់ចាំឱ្យខាងសមត្ថកិច្ចស៊ើបអង្កេតសិន បងប្អូនសាចញ្ញាតិសពបានសំណូមពរដល់លោកអធិការសូមឱ្យស្រាវជ្រាវបន្តទៀតជនរងគ្រោះ ឈ្មោះ តាយ ទឹមភេទប្រុសអាយុ៣០ឆ្នាំជាងនៅភូមិស្រយង់ត្បូងឃុំ ស្រយង់ស្រុកគូលែន ខេត្តព្រះវិហារ ក្រោយខាងជំនាញបានធ្វើកោសល្យវិច័យរួចហើយប សពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕