គួឲ្យអាសូរណាស់ស្រ្តីម្នាក់ជំពាក់លុយគេច្រើនពេកសុកចិត្តបញ្ចប់ជីវិតដោយចង.ក.សម្លាប់ខ្លួន

0

កំពង់ធំ=ស្ត្រីម្នាក់ជំពាក់លុយគេច្រើនពេក គ្មានជំរើសគិតអ្វីមិនចេញ សម្រេចចិត្ត បញ្ចប់ជីវិតដោយចង ក សម្លាប់ខ្លួន បន្សល់ទុក្ខនូវកូនៗកំព្រាម្តាយរងារឯកការ ហេតុការណ៍ដ៏សង្វេគនេះបានកើតឡើង នៅវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃ២៧ខែកញ្ញាឆ្នាំ២០២១ ចំណុច រោងចំការស្វាយចន្ទី ខាងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ស្រ្តីរងគ្រោះ យ៉ុង រឿន អាយុ៤៧ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ ក្រោយទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ សម្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យចុះទៅពិនិត្យនិងធ្វើកោសលវិច្ច័យស្រ្តីរងគ្រោះពិត្យជាចង ក សម្លាប់ខ្លួនមែន ដោយយកក្រម៉ាមកចង ក ភ្ជាប់និងរោងចំការមិនពាក់ព័ន្ធនិងបទល្មើសផ្សេងៗនោះទេ សម្ថកិច្ចបានប្រគល់សាកសពឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕អ៊ុងសំអាត