ដកហូតមុខតំណែងពីអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោកឱ្យ មកជាមន្ត្រី

ភ្នំពេញៈ វរសេនីយ៍ឯក អនុប្រធាននាយកដ្ឋាន ន នគរបាល ការពារ ព្រំដែន គោកម្នាក់នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួង មហាផ្ទៃ ត្រូវបានដកតំណែង មកជាមន្ត្រ ដោយសារល្មើសនឹងវិន័យកងកម្លាំង នគរបាលជាតិ ។

យោងតាមប្រកាសស្តីពីការអនុវត្ត វិន័យ មន្ត្រី នគរបាលជាតិ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ ចុះហត្ថលេខាដោយ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានសម្រេចអនុវត្តវិន័យលោក វរសេនីយ៍ឯក សឿន ប៊ុនធឿន អត្ថ លេខ ៦៤៨៦៨ ក្រោមរូបភាពដកហូតមុខតំណែងពីអនុប្រធាននាយកដ្ឋាន ន នគរបាល ការពារ ព្រំដែន គោក ” ឱ្យ មកជា មន្ត្រី ” ។

ប្រកាសស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិខាងលើនេះបានបញ្ជាក់ថា លោក វរសេនីយ៍ឯក សឿន ប៊ុនធឿន បាន ល្មើស ទៅនឹង វិន័យ របស់ កងកម្លាំង នគរ បាលជាតិ។ទោះបីប្រកាសស្តីពីការអនុវត្តវិន័យ មន្ត្រី នគរបាលជាតិខាងលើមិន បញ្ជាក់អំពីកំហុសច្បាស់លាស់តែប្រភពបានបញ្ជាក់ថាបុគ្គលរូបនេះតែងតែយកឈ្មោះ ថ្នាក់ដឹកនាំជាច្រើននាក់ទៅប្រាស់ក្នុងគោលបំណង និង ផលប្រយោជន៍ ផ្ទាល់ខ្លួនជាបន្តបន្ទាប់ជាពិសេលដើរយកលុយកាក់ជាថ្នូររត់ការ ចូល ក្របខ័ណ្ឌ នគរបាលជាតិជាដើម ៕