សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ០៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការ នៃស្នការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និង មានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្រ្កាបករណីករណីរក្សាទុក សមគំនិត ជួញដូរ និងផ្តល់ទីតាំងឲ្យប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៣នាក់ ។

ការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅចំណុចបន្ទប់ជួលរបស់ឈ្មោះ រស់ សុភក្រ័ ស្ថិតក្នុងភូមិត្រពាំងចិក្សា សង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនបង្ក្រាបគ្រឿងញៀនបានអង្គភាពសារព័ត៌មានយើងដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ ឈ្មោះ រស់ សុភក្រ័ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត រស់នៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ឈ្មោះ ពែក សុធា ភេទស្រីអាយុ ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិត្រពាំងចក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ឈ្មោះ ស៊ុយ សាវឿន ភេទស្រីអាយុ ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិត នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថាក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាង ថ្នាំញៀនចំនួន១០កញ្ចប់ ស្មើ២,២០ក្រាម; ទូរសព្ឌ័០៣គ្រឿង; ឧបករណ៍វេចខ្ចប់ និងសម្ភារ:ប្រើ ប្រាស់ថ្នាំញៀនមួយចំនួន។

ក្រោយចាប់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕