ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅផ្នែកខាងក្រោមនៃស្រុកមង្គលបូរី

បន្ទាយមានជ័យ៖ជំនន់ទឹកភ្លៀងជន់ពន្លិច ផ្នែកខាងក្រោមនៃស្រុកមង្គលបូរីជាប់ទៅនឹងផ្ទៃទឹកទន្លេសាបតាមស្ទឹងមង្គលបូរី រដ្ឋបាលខេត្តពិនិត្យស្ថានភាព និងជន្លៀសពរដ្ឋមកទីទួលសុវត្តភាពនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។
លោករ័ត្ន ដាស៊ីណង់អភិបាលស្រុកមង្គលបុរីបានបនរាប់ថា៖ ជំនន់ទឹកភ្លៀងបានជនលិចផ្នែកខាងក្រោមនៃស្រុកមង្គលបូរី ខាងលិចផ្លូវជាតិលេខ៥មានឃុំគយមែង ឃុំតាឡំ ជាប់ទៅនឹងផ្ទៃទឹកទន្លេសាបតាមស្ទឹងមង្គលបូរី ធ្វើរងផលប៉ះពាល់ ខូចខាតផ្លូវលំ ផ្លូវអភិវឌ្ឍន៍ជនបទ ដំណាំរួមផ្សំនិងដំណាំស្រូវជាង១ម៉ឺនហិចតា។
លោក រ័ត្ន ដាស៊ីណង់ ប្រាប់ទៀតថា៖ ក្រុមការងារស្រុកមង្គលបុរី ប្រមាណជា២៥០គ្រួសារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងមករកទីទួលសវត្តិភាពហើយ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ដោយឃើញថាស្ថានភាពទឹកផ្នែកខាងលើមានឃុំឬស្សីក្រោក ឃុំបត់ត្រង់ ស្ថានភាពទឹកហៀខ្ជាក់ឡើង ហៀចេញពីមាត់ស្ទឹងធ្វើឲ្យលិចចូលក្រោមផ្ទះប្រជាពលរដ្ឋ លិចកំណាត់ផ្លូវមួយចំនួន ដោយឡែកនៅផ្នែកខាងក្រោមស្ថានភាព នៅមិនទាន់ពេញស្ទឹងនៅឡើយ នៅកម្ពស់ជិត ១ម៉ែត្រ ទៅ២ម៉ែត្រទៀត ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ក្នុងនាមអាជ្ញាធរខេត្តបាន ពិនិត្យដោះស្រាយជាប់ ដើម្បីបើកកាយបង្ហូរមុខទឹកឲ្យទឹកស្រុងចុះទៅផ្នែកខាងក្រោមឲ្យបានឆាប់ កាត់បន្ថយការជន់លិចដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្ដម អ៊ុ រាត្រី បន្ថែមថា៖ រយៈពេល៤ថ្ងៃមកនេះ ក្នុងក្របខណ្ឌ័ទូទាំងខេត្ត អាកាសធាតុក៍មិនមានភ្លៀងធ្លាក់ ដូច្នេះស្ថានភាពទឹកផ្នែកខាងលើ មានស្រុកម៉ាឡៃ អូរជ្រៅ និងក្រុងប៉ោយប៉ែត ស្ថានភាពស្រកខ្លាំងតាមអូរព្រំដែនជាដើម៕ដោយ៖ ឃិន គន្ធា