ព្រះមហាក្សត្រ បាន ចេញ ព្រះរាជក្រឹត្យតែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្តចំនួន ០៧រូប

ភ្នំពេញ ផ្ទេរភារកិច្ចឯកឧត្តម ងួន រតនៈ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងទៅជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។

-ផ្ទេរភារកិច្ចឯកឧត្តម ជាវ តាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្ត កំពត ទៅជាអភិបាល នៃគណៈអភិបាលខេត្ត ពោធិ៍សាត់។

-ផ្ទេរភារកិច្ចឯកឧត្តម សុខ លូ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្ត កំពង់ធំ ទៅជាអភិបាល នៃគណៈអភិបាលខេត្ត បាត់ដំបង។

-ផ្ទេរភារកិច្ចឯកឧត្តម ថង សាវុន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្ត រតនគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី។

-តែងតាំង ឯកឧត្តម ញ៉ែម សំអឿន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ជា អភិបាល នៃ គណៈ អភិបាល ខេត្ត រតនគិរី។

-ផ្ទេរភារកិច្ចឯកឧត្តម ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្ត ពោធិ៍សាត់ ទៅជាអភិបាល នៃគណៈអភិបាលខេត្ត កំពត។

-ផ្ទេរភារកិច្ចឯកឧត្តម ស្វាយ សំអ៊ាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលខេត្ត មណ្ឌលគិរី ទៅជាអភិបាល នៃគណៈអភិបាលខេត្ត ស្ទឹងត្រែង៕