កងកម្លាំងប្រដាប់អាវុធកម្ពុជា និងកងកម្លាំងប្រដាប់អាវុធថៃ ឈរជើង នៅក្នុងទិសទី១ប្រាសាទព្រះវិហារនៅតែប្តេជ្ញារួមគ្នាបន្ត ទប់ស្កាត់បង្ក្រាបរាល់បទល្មើសដែលលបលួចឆ្លងដែនខុសច្បាប់

ព្រះវិហារ៖ ការប្តេជ្ញារួមគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រជួរមុខទិសភ្នំទ្រព្យ, ទិសតាថាវ, និងទិសភ្នំ៣៣៣, នៅក្នុងភូមិសាស្ត្រទិសទី១ ប្រាសាទព្រះវិហារ ។

១. ទិសតាថាវ កងកម្លាំងប្រដាប់អាវុធកម្ពុជា ចំនួន២៨នាក់ ដឹកនាំដោយលោអនុសេនីយ៍ឯក ឈិន ឆយ មេបញ្ជាការ(គ២) វរសេនាតូច៣៨៥ ។ ដោយឡែកកងកម្លាំងប្រដាប់អាវុធថៃ មានគ្នាចំនួន ១០នាក់ ដឹកនាំដោយលោក សុរិផុង បរិប៉ុនយោ មេបញ្ជាការ(គ១) វរសេនាតូចលេខ ១ វរសេនាធំលេខ៨ កងពលធំលេខ៣ មកប្តូរជំនួស វរសេនាតូចលេខ ១២ ។

២. ទិសភ្នំ៣៣៣ កងកម្លាំងប្រដាប់អាវុធកម្ពុជា ចំនួន ៨នាក់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ហេង ថាវុធ មេបញ្ជាការ(គ៥) វរសេនាតូច៣៨៥ ។ ដោយឡែកកងកម្លាំងប្រដាប់អាវុធថៃ មានគ្នាចំនួន ៧នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ពូលីត ចាក់ធីសឺត មេបញ្ជាការ(គ២) វរសេនាតូចលេខ២ វរសេនាធំលេខ៨ កងពលធំលេខ៣ ។

៣. ទិសភ្នំទ្រព្យ កងកម្លាំងប្រដាប់អាវុធកម្ពុជាចំនួន ៨នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក យ៉ុង សំអុនមេបញ្ជាការ(គ៣) វរសេនាតូចលេខ៣៨២ ។ ដោយឡែកកងកម្លាំងប្រដាប់អាវុធថៃ មានគ្នាចំនួន ៦នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក បញ្ញាធិត សាក់ស៊ី មេបញ្ជាការ(គ១) វរសេនាតូចលេខ ១១ ។

ខ្លឹមសាររួមមាន៖
_រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩តាមព្រំដែន ។
_រក្សាទំនាក់ទំនងល្អ រួមគ្នាទប់ស្កាត់ការលួចឆ្លងដែន ដោយខុសច្បាប់ របស់ពលរដ្ឋ នៃប្រទេសទាំងពីរ ។
_និងការណែនាំខ្លួនគ្នាទៅវិញ ទៅមក ។

សូមបញ្ជាក់ថា៖ គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនេះ គឺបង្កើនកិច្ចសហប្រតិបត្តិការល្អ បន្ថែមទៀត រវាងកងកម្លាំងឈរជើងជួរមុខ តាមបណ្តោយព្រំដែន កម្ពុជា-ថៃ នៅក្នុងទិសទី១ប្រាសាទព្រះវិហារ ។ ដើម្បីរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងការរស់នៅប្រកបដោយភាពសុខសាន្ត របស់ប្រជាជន នៃប្រទេសទាំងពីរ ឈរលើការណ៍ដោះស្រាយគ្នាដោយសន្តិវិធី ជៀសវាងការប្រឈមមុខដាក់គ្នា ដោយកម្លាំងប្រដាប់អាវុធ ៕ សួនលីណា