រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជាង ៧២លានដុល្លារ ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៧២លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អ ដែលមានស្រាប់ និងចំណងមិត្តភាព រវាងប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នឹងប្រព្រឹត្តនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួងការបរទេសកម្ពុជា។