ប្រជាពលរដ្ឋស្នើឱ្យអាជ្ញាធរ ជួយជួសជុលផ្លូវលេខ១៣៥ ដែលកំពុងទទួលរងការខូចខាតខ្លាំង

កំពត៖ ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវលេខ ១៣៥ ស្ថិតនៅ ស្រុកកំពង់ត្រាច និងស្រុកដងទង់ ស្ពោះទៅកាន់ស្រុកឈូក បានត្អូញត្អែរថា ផ្លូវមួយខ្សែនេះបានរងការខូចខាតខ្លាំង ពិបាកធ្វើដំណើរជិតមួយឆ្នាំមកហើយ។ចំណែកនៅរដូវប្រាំងវិញ ដីហុយមើលមិនឃើញគ្នានោះទេ ប៉ុន្តែនៅរដូវវស្សាមានជង្ហុកធំៗ ធ្វើឱ្យពិបាកក្នុងការធ្វើដំណើរ។ការនេះពលរដ្ឋ ស្នើសុំឱ្យអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធ ជួយជួសជុល និងកែស ម្រួលផ្លូវនេះ ឱ្យស្រួលធ្វើដំណើរផង។ផ្លូវមួយខ្សែនេះ មានសារ:សំខាន់ណាស់ សម្រាប់ ប្រជាពលរដ្ឋ នៅស្រុកដងទង់និងស្រុកកំពង់ត្រាច តែអីលូវនេះ កំពុងខូច ខាតយ៉ាងធ្ងន់ធ្ងរ ដោយសាររថយន្តធុនធំធ្វើដំណើរឆ្នងកាត់ ។ផ្លូវមួយខ្សែនេះ ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ និងអ្នកធ្វើដំណើរ តាមផ្លូវនោះបានត្អូញត្អែរថា ពិបាកធ្វើដំណើរ ខ្លាំងណាស់ប្រជាពលរដ្ឋ បានបន្តទៀតថា មិនត្រឹមតែពិបាកធ្វើដំណើរប៉ុណ្ណោះទេ ការងារប្រកបអាជីកម្ម និង អ្នកលក់ដូរនៅផ្ទះ ឬតាមដង ផ្លូវក៏មានបញ្ហាដែរ ដោយសារ ស្ងប់ស្ងាត់ភ្ញៀវ និងអតិថិជន។ពួកគាត់សូមស្នើសុំ ឱ្យអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ជួយជួសជុល និងការកែសម្រួល ឱ្យបានងាយស្រួល ក្នុងការធ្វើដំណើរផង ដើម្បី ជួយសម្រួល ដល់របររកស៊ីទទួលទាន របស់ពួកគាត់ក្នុងអំឡុ ងពេលកូវីដ-១៩នេះ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ប្រធាន មន្ទីរ សាធារណៈការ និងដឹកជញ្ជូន លោក ជីង គួង បានឱ្យដឹងថា ពេលរាំងភ្លៀងលោ កនឹងឲ្យ ក្រុមការងារចុះ ទៅជួសជុល ផ្លូវនោះជូនប្រជាពលរដ្ឋហើយ តើឥឡូវ នេះ មេឃកំពុងតែភ្លៀង ក្រុមការងារយើងធ្វើអ្វីក៏មិនកើតដែរ។