ល្បែងស៊ីសងខុសច្បាប់ ក្នុង ឃុំ ព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ឈ្មោះ តា កុក នឹងឈ្មោះ ផល្លីសង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ចមូលដ្ឋាន

ក្រចេះ÷ប្រភពពីប្រជាពលរដ្ឋភូមិ កំពែងនិង ភូមិរជ្រៃ បានឲ្យដឹងថាសព្វថ្ងៃមានល្បែងសុីសងដោយខុសច្បាប់ដែលមាន បុគ្គលឈ្មោះ តា កុក ជាមេអាប៉ោងដ៍ល្បី និងឈ្មោះ ផល្លី ជាដង្ខៅនិងឧកញ្ញាល្បែងសុីសងធំជាងគេ អាចបើក លេងអាប៉ោង បញ្ជល់មាន់ បៀជារៀងរាល់ថ្ងៃខែ។

បានដំណើរការយ៉ាងរលូនប្រភពពីពលរដ្ឋបានបន្តថាសង្ស័យអាជ្ញាធរមូលដ្ឋានជាអ្នកបើកដៃអោយហើយមើលទៅទើបដំណើរបានល្អ ជាក់ស្តែងនៅឃុំ ព្រែកប្រសព្វ គឺមានលោក កាក់ មាស មន្ត្រីប៉ូលិសប្រចាំការនៅស្នាក់ការបណ្ដោះអាសន្នផ្សា កំរពែង និងលោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ មិនដែលឃើញបង្ក្រាប។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើមានការព្រួយបារម្ភអំពីសុវត្ថិភាពប្រចាំថ្ងៃ ព្រោះថានៅក្នុងទឹកដីនៃឃុំ ព្រែកប្រសព្វ ស្រុកព្រែកប្រសព្វខេត្តក្រចេះ ពោពេញទៅដោយបនល្បែងសុីសងដ៏ធំទាំងពីរកន្លែងបនល្បែងទី 1 នៅនឹងផ្ទះប្រជាពលរដ្ឋឈ្មោះ ធី ក្នុងភូមិអូរជ្រៃ ដែលមានមេអាប៉ោងឈ្មោះ តា កុក ជាប្រធាន ។ បទល្បែងទី 2 គឺធ្វើការលេងចល័ត កន្លែងទី 1 នៅផ្លូវ ថ្នល់ទទឹង កន្លែងទី 2 នៅជិតទូលចាម ភូមិ កំពែង ខាងក្រោយប៉ុស្តិ៍នគរបាលរបស់លោក កាក់ មាស កន្លែងទី 3 នៅក្នុងភូមិអូរជ្រៃ ទីតាំងទាំងអស់ខាងលើនេះគឺបានក្តីសុខសប្បាយណាស់របស់លោកមេប៉ុសិ៍ដោយសារតែមានលោកនាយស្នាក់ការរងរបស់នគរបាលឃុំ ព្រែកប្រសព្វ លោក កាក់ មាស ជាអ្នកមើលថែ ។ ប្រភពបានបង្ហើបប្រាប់ឲ្យដឹងថា កាលពីពេលកន្លងមកមានហេតុការណ៍ចោរចូលគាស់ផ្ទះអាជីវករដែលលក់ដូរនៅទល់មុខនឹងប៉ុស្តិ៍ប៉ូលីស នេះតែម្ដង ហើយក៏មានឧស្សាហ៍បាត់ម៉ូតូស៊េរីថ្មីៗជាច្រើនគ្រឿង ហើយពុំដែលបានឃើញសមត្ថកិច្ចនគរបាលប្រចាំការនៅផ្សារកំពែង នេះធ្វើការបង្ក្រាបបានម្ដងណាឡើយ។ប្រជាពលរដ្ឋលោកសំណូមពរដល់ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះ និង លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ មេត្តាគិតគូរនិងទប់ស្កាត់បង្ក្រាបរាល់បទល្មើសល្បែងស៊ីសងខុសច្បាប់ទាំងនេះដែលកំពុងតែកើតឡើងពេញបន្ទុក នៅក្នុងទឹកដីភូមិកំពែង ភូមិអូរជ្រៃ ឃុំ ព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នេះផង ដើម្បីជាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងអស់និងចូលរួមអនុវត្តន៍នូវបទបញ្ជាភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ពីព្រោះថាល្បែងស៊ីសងនាំមកនៅសេចក្តីវិនាស អសន្តិសុខ អស្ថិរភាពសង្គម អំពើរហិង្សាគ្រួសារ ចោរកម្ម និងអំពើអបាយមុខផ្សេងៗដែលអាចធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនិងសង្គមទាំងមូលទៀតផង។ (ដូចសភាសិតមួយពោលថា ពេលឈ្នះមុខខ្លាញ់ពេលចាញ់មុខសេះ អស់តំរិះបើមិនរួចក៏ប្លន់ ) ហើយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនរាប់រយនាក់ដោយពុំខ្លាចឆ្លងនូវជំងឺកូវីដ១៩ប្រភេទដែលតាថ្មីឡើយ៕ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើអង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ(រិះគន់ក្នុងន័យស្ថាបនា)