សមត្ថកិច្ចស្រុកកៀនស្វាយធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២ នាក់ពីបទលួចទូរសព្ទដៃ  

ខេត្តកណ្ដាល: យ៉ាងហោចណាស់មានជនសង្ស័យប្រុស.ស្រី២នាក់ត្រូវបានឃាត់ខ្លួនករណីលួចទូសឮដែលកើតហេតុនៅថ្ងៃសុក្រទី០៨ខែ១០ ឆ្នាំ២០២១វេលាម៉ោង១៤និង៣០នាទីស្ថិតនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។

ជនសង្ស័យមាន២នាក់ទី១/ឈ្មោះ ចាន់ ធី ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដជនជាតិវៀតណាមមានទីលំនៅសង្កាត់ទន្លេបាសាក់ ខ័ណ្ឌ ចំការមន ក្រុងភ្នំពេញ។ទី២/ឈ្មោះពៅ ឃី ហៅ ស្រីម៉ៅ ភេទស្រី អាយុ២៥ឆ្នាំមុខរបរ មិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅ សង្កាត់ឬស្សីកែវក្រុងភ្នំពេញបានជួលផាស់ស្អាប់០១គ្រឿងជិះសំដៅមកខាងផ្លូវជាតិលេខ១ស្រុកកៀនស្វាយខេត្តកណ្ដាល លុះពេលជិះផាស់ស្អាប់មកដល់ចំណុចមុខផ្ទះជនរងគ្រោះ ឈ្មោះចាន់ ធី ភេទប្រុសបានអោយអ្នកបើកផាស់ស្អាប់ឈប់អ្នករត់ផាស់ស្អាប់ក៏បានឈប់ផាស់ស្អាប់។

បន្ទាប់មកឈ្មោះចាន់ ធីភេទប្រុសបានចុះពីលើផាស់ស្អាប់ ដើរចូលក្នុងផ្ទះជនរងគ្រោះ ដោយអោយឈ្មោះ ពៅ ឃី ហៅស្រីម៉ៅភេទស្រីនៅចាំខ្លួនលើផាស់ស្អាប់ ហើយខ្លួនបានចូលក្នុងផ្ទះជនរងគ្រោះតែម្នាក់ឯងពេលចូលដល់ក្នុងផ្ទះជនរងគ្រោះក៍ដើរចូលក្នុងបន្ទប់របស់ឈ្មោះជា យូអុី ភេទស្រី អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរ និសិ្សតមានទីលំនៅភូមិ អង្គរជ័យ ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្ដាល កំពុងតែដេកជនសង្ស័យក៏បានលួចយកទូរស័ព្ទដៃមួយគ្រឿងម៉ាក់IPhone 11Proពណ៌ស រួចក៍ចេញមកខាងក្រៅផ្ទះវិញឡើងជិះផាស់ស្អាប់មកខាងភ្នំពេញវិញ ភ្លាមនោះឈ្មោះ ជា យូអ៉ី ភេទស្រីដឹងខ្លួនឡើងក៍ស្រាប់តែបាត់ទូរស័ព្ទដៃរបស់ខ្លួនហើយបានឆែកមើលតាមកុំព្យូទ័រដែលភ្ជាប់ជាមួយទូរស័ព្ទដៃ ឃើញលោតនៅតាមផ្លូវជាតិលេខ១ បន្ទាប់ក្រុមគ្រួសាររបស់ជនរងគ្រោះបាននាំគ្នាតាមរកផាស់ស្អាប់ដែលជនសង្ស័យជិះនោះ មើលតាមរយះប្រព័ន្ធZenly ក្រុមគ្រួសារជនរងគ្រោះបានតាមទាន់ផាស់ស្អាប់ដែលជនសង្ស័យជិះនៅម្ដុំសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពេលនោះក្រុមគ្រួសារជនរងគ្រោះបានឃាត់ខ្លួនក្រុមជនសង្ស័យដោយសហការណ៍ជាមួយសមត្ថកិច្ចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅនឹងកម្លាំង សមត្តកិច្ចស្រុកកៀនស្វាយយកមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសួនាំ។

នៅចំពោះមុខសមត្តកិច្ចឈ្មោះចាន់ ធី ភេទប្រុសបានឆ្លើយសារភាពថាៈខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអអិការស្រុកដើម្បីបន្តចាត់ការតាមនីតិវិធី។