ប្រតិភូលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ រងផលប៉ះពាល់ទឹកជំនន់

គិតត្រឹមថ្ងៃទី១១ខែតុលាឆ្នាំ២០២១ នេះ ទាំង ៩ស្រុកក្រុងទូទាំងខេត្តបន្ទាយមានជ័យ ផ្លូវជនបទរងផលប៉ះពាល់ដោយទឹកជំនន់សរុប ៤៨ខ្សែប្រវែង ៤៣៧,០០០ម៉ែត្រ បើធៀបទៅនឹងឆ្នាំ២០២០ ផ្លូវជនបទរងផលប៉ះពាល់ទឹកជំនន់សរុបទូទាំងខេត្តចំនួន ៦៨ ខ្សែប្រវែង ៧៦៤,០០០ម៉ែត្រ នេះបើតាមរបាយការណ៍សង្ខេបរបស់ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រសៀលថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២១។
នាឱកាស ប្រតិភូរបស់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិងជាប្រធានលេខាធិការដ្ឋាន ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការអនុប្រធានលេខាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពីសំណាក់លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងការអញ្ជើញចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធ ជនបទដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ។
លោក ជា យុទ្ធារុណ បានបញ្ជាក់បន្ថែមថា តាមការចុះពិនិត្យជាក់ស្ដែងពីស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងចក្រផលប៉ះពាល់ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងឆ្នាំ២០២១ នេះ បានធ្វើឲ្យខូចខាតរួមមានផ្លូវលិចទឹកប្រវែង ១១៧,៩៤០ម៉ែត្រ ទឹកហូរច្រោះជើងទេ ឬតួផ្លូវប្រវែង ៦៦,១១៦ម៉ែត្រ ហូដាច់តួផ្លូវ មិនអាចធ្វើដំណើរបានចំនួន ១៦ខ្សែប្រវែង ១,៩៥០ម៉ែត្រ បាក់សំណង់លូគ្រប់ប្រភេទ ចំនួន ៣កន្លែង អណ្ដូងស្នប់លិចទឹក ១,៣៥៨អណ្ដូង បង្គន់អនាម័យគ្រួសារ លិចទឹកសរុបចំនួន ៧,៣៥០បង្គន់ និងបង្គន់អនាម័យសាធារណៈចំនួន ២៥៣បង្គន់។ ក្នុងការចុះពិនិត្យស្ថានភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរងផលប៉ះពាល់ខូចខាត ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀងកន្លងមកនេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់បទ។
សូមបញ្ជាក់ថាប្រតិភូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវជនបទចំនួន ៥ខ្សែវែងៗរួមមានផ្លូវក្រាលគ្រោះក្រហម ស្ថិតនៅឃុំប៉ោយចារស្រុកភ្នំស្រុក ផ្លូវគ្រោះក្រហម ឃុំ សឿ ស្រុកមង្គលបូរី ផ្លូវគ្រោះក្រហម ឃុំ ចង្ហា ស្រុកអូរជ្រៅ ផ្លូវក្រាលគ្រោះក្រហម សង្កាត់និមិត្តក្រុងប៉ោយប៉ែត និងផ្លូវក្រាលគ្រោះក្រហម+បេតុង ស្ថិតនៅឃុំនិមិត្តស្រុកអូរជ្រៅ គោលបំណងដើម្បីធ្វើការវាយតម្លៃនិងរៀបចំជួសជុល និងស្ដារឡើងវិញនាពេលខាងមុខ៕ដោយ៖ឃិន គន្ធា