សម្ដេច ក្រឡាហោម ស ខេង អញ្ជើញ ជា អធិបតី ក្នុង ពិធី ប្រកាស ចូល កាន់ មុខ តំណែង អភអភិបាល ខេត្តកំពតថ្មី

ខេត្តកពត៖ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅ រសៀល ថ្ងៃ ទី ១៣ ខែ តុលា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ជា អធិបតី ក្នុង ពិធី ប្រកាស ចូល កាន់ មុខតំណែង អភអភិបាលខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន ត្រូវបាន អភិបាលខេត្តពោធិ៍សាត់ ត្រូវបានព្រះមហាក្សត្រ នៃ កម្ពុ ជា ត្រាស់បង្គាប់ តែងតាំង ជា អភិបាល គណៈអភិបាល ខេត្ត កំពត ជំនួស ឯកឧត្តម ជាវ តាយ ដែល ត្រូវ ផ្ទេរ ទៅ ជា អភអភិបាលខេត្ត ពោធិ៍សាត់។

ពិធី ប្រកាស តែងតាំង មុខតំណែង អ ភី បបាល ខេតខេត្តកំពតថ្មីនេះ ដោយ មាន ការអញ្ជើញ ចូលរួម ពី សំណាក់ ឯកឧត្តម លោ ក ជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ព្រមទាំង ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ចំណុះ រដ្ឋបាល ខេត្ត កំពង។
យោង តាម ព្រះរាជក្រឹត្យ ត្រូវបាន ព្រះម ហាក្ស ត្រ ត្រាស់បង្គាប់ តែងតាំង ឯកឧត្តម ម៉ៅ ធនិន ជា អភិបាល នៃ គគណ:អភិបា លខេត្តកំពត ខណៈ ដែល អតីត អភិបាល ខេត្ត ឯកឧត្តម ជាវ តាយ ត្រូវ បាន ត្រាស់បង្គាប់ ផ្ទេរ ភារកិច្ច ពី អអភិបាល ខេត្តកំពតទៅ ជា អភអភិបាលខេត្ត ពោធិ៍សាត់។

ក្រោយ ពី ប្រសាសន៍ ស្វាគមន៍ និង រាយ ការ ពី ស្ថានភាព ភូមិសាស្ត្រ ស្ថានភាព សេដ្ឋកិ ច្ច និង ការអភិវឌ្ឍន៍ លើ គ្រប់ វិស័យ របស់ រដ្ឋបាល ខេត្ត ពី សំណាក់ ឯកឧ្តម ជាវ តាយ រួចមក ឯកឧត្តម ម៉ៅ ធនិន ដែល ទើបប្រ កាស ចូល កាន់តំណែង ថ្មី បាន ប្ដេជ្ញាចិត្ត លើកកម្ពស់ សេវា សង្គម កសាង កែលម្អ និង ពង្រីក ហេដ្ឋា រចនាសម្ព័ន្ធ សាធារណៈ ស្រប តាម ការអភិវឌ្ឍ នៅ មូលដ្ឋាន ប្រកប ដោយ សមធម៌ និង មាន ចីរភាព ដើម្បី ចូល រួម កាត់បន្ថយ ភាពក្រីក្រ របស់ ប្រជាពល រដ្ឋ ។

ជាពិសេស បន្ត ការ ដោះស្រាយ ទំនាស់ ដីធ្លី និង ករណី ទំនាស់ ផ្សេងៗ ទៀត ក្រៅ ប្រព័ន្ធ តុលាការ ដើម្បី ការពារ ប្រយោជន៍ ស្រប ច្បាប់ របស់ ប្រជាពលរដ្ឋ ព្រមទាំង ខិតខំ និងបន្ត ពង្រឹង ផ្សព្វផ្សាយ ជំរុញ ឲ្យចូល រួម អនុវត្ត គោលនយោបាយ ភូមិ – ឃុំ មាន សុវ ត្ថិភាព ដើម្បី រួម គ្នា រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាព សង្គម នៅ គ្រប់ មូលដ្ឋាន នៃ ខេត្ត កំពត ទាំងមូល ។

លើសពី នេះ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក៏ បាន គូសបញ្ជាក់ អំពី ការការពារ សន្តិ ភាព សន្តិសុខ និង សណ្ដាប់ធ្នាប់ សាធារ ណៈ ដែល ជា បញ្ហា គន្លឹះ នាំឱ្យ វិស័យ ផ្សេងៗ ទៀត ដំណើរការ ទៅបាន ។

សម្ដេច បាន ណែនាំ ឱ្យ យកចិត្តទុកដាក់ បន្ត អនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កា ត់ មាន សុវត្ថិភាព ឱ្យ បាន ជា ប្រចាំ ដើម្បី រួមចំណែក ពង្រឹង សន្តិភាព សន្តិសុខ និង សណ្ដាប់ធ្នាប់ សង្គម ។

សម្ដេច ក្រឡាហោម ក៏បាន លើកឡើង អំពី ការរៀនរស់ ជាមួយកូ វីដ -១៩ និង បាន គូស បញ្ជាក់ អំពី កិច្ចខិតខំ ប្រឹងប្រែង របស់ រាជ រដ្ឋាភិបាល ក្រោម ការដឹកនាំ របស់ សម្ដេច តេជោ ដែល បាន ខិតខំ ដាក់ចេញ វិធានការ នានា ព្រម ទាំង ការខិតខំ ទិញ និង ចាក់ វ៉ាក់សាំង ជូន ប្រជាពលរដ្ឋ ដើម្បី ទប់ស្កាត់ ការរីក រាលដាល ជំងឺ កូវី ដ -១៩ ។

សម្ដេច បាន សស្នើឱ្យ ក្រុមប្រឹក្សា និង គគណៈអភិបាល ត្រូវ ខិតខំ អនុវត្ត អំណាច ដែល ថ្នាក់ ជាតិ ផ្ទេរ មក ហើយ នេះ ឱ្យបាន ល្អ ដើម្បី អភិវឌ្ឍន៍ មូលដ្ឋាន របស់ ខ្លួន ។

សម្ដេច ក្រឡា ហោម ឧបនាយក រដ្ឋមន្ត្រី ក៏បាន ផ្ដល់ អនុសាសន៍ ឱ្យ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ទាំងអស់ ខិតខំ ប្រមូល បញ្ហា នានា របស់ ប្រជាពលរដ្ឋ យកមក ដោះ ស្រាយ ឱ្យ មាន តម្លាភាព យុត្តិធម៌ ធ្វើឱ្យ ពលរដ្ឋ មាន ភាពកក់ក្ដៅ ក្នុងសង្គម ៕