មន្ត្រីជំនាញក.ប.បបន្ទាយមានជ័យបំផ្លាញចោលទំនិញខូចគុណភាព,ហួសកាលកំណត់ជាង២តោនដែលរឹបអូសទុក

បន្ទាយមានជ័យ៖ទំនិញខូចគុណភាព ,ហួសកាលកំណត់ប្រើប្រាស់,គ្មានស្តង់ដារដឹកជញ្ជូននិងវេចខ្ចប់ ជាច្រើនប្រភេទ សរុបទម្ងាន់ជាង២តោន ត្រូវបានមន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំឬ ក.ប.ប ខេត្តបន្ទាយមានជ័យដឹកនាំដោយលោកសាន វិជ្ជាសារ៉ាវុធប្រធានសាខា សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តដឹកនាំដោយលោកដុំ វណ្ណឌី អនុប្រធានដុតកំទេចចោល។
ការដុតកម្ទេចចោលនេះ បានធ្វើឡើងនៅក្បែរមន្ទីរពិសោធខា្នតតូច របស់មន្ត្រីជំនាញក.ប.ប នៅក្នុងភូមិបាលិលេយ្យ២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយមានការសម្របសម្រួលនិតិវិធីពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។និងក៏ក្រោយពីជំនាញបានអនុវត្តនិតិវិធីអោយម្ចាស់ទំនិញបង់ប្រាកផាកពិន័យរួចហើយដែរ ។
ទំនិញជាច្រើនមុខដែលត្រូវដុតកម្ទេចចោលរួមមានដូចជា៖ ១/នំធុងមានចំនួន ៦៨ធុង ស្មើ២៧២គីឡូក្រាម ២/ទឹកដោះគោហូឡង់Dutch Millមានចំនួន២.០៧០ដប ស្មើ១.៧១៨,១០គីឡូក្រាម ,៣/ទឹកដោះគោស្រស់ Maji មាន ចំនួន៣០០ដប ស្មើ ៦០០លីត្រ ,និង៤/យ៉ាអ៊ួរ Dutch Nata De Coco មានចំនួន ២១យួរ ស្មើ៦៥,៥២គីឡូក្រាម ។ពោលគឺសរុបមានទំងន់ ២.៦៥៥,៦២គីឡូក្រាមឬជាង២តោន ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យបានឲ្សអ្នកសារព័ត៌មានដឹង ថា ៖ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាសនិងដឹកជញ្ជូនគ្មានស្តង់ដារដែលយកទៅដុតកម្ទេចចោលនាពេលនេះគឺបានមកពីកិច្ចសហការរវាងមន្ទីរពាណិជ្ជកម្មខេត្ត និងមន្ត្រីជំនាញ ក.ប.ប ក្នុងចុះត្រួតពិនិត្យ សើុបអង្កេតរកផលិតផលខួចគុណភាពព្រមទាំងដកហូតពីអាជីវករនិងឈ្មួញដែលដាក់តាំងលក់ឬធ្វើការចែកចាយ ធ្វើពាណិជ្ជកម្មទុច្ចរឹតនៅតាមតូប ក្នុងផ្សារ និងម៉ាតឬកន្លែងលក់ដូរនិងចែកចាយនានា ក៏ដូចជានិងពីការដឹកជញ្ជូនតាមផ្លូវដែលរបូតពីដៃសមត្ថកិច្ចជំនាញនៅច្រកព្រំដែនកម្ពុជា ថៃជាបន្តបន្ទាប់នាពេលថ្មីៗនេះ ។
ពោលគឺធ្វើយ៉ាងណាដើម្បីថែរក្សា និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋដើម្បីកុំអោយមានបញ្ហាប្រឈមឬគ្រោះដល់សុខភាពរបស់ប្រជាពលរដ្ឋដែលកើតចេញពីការទទួលទានមុខទំនិញផលិតផលម្ហូបអាហារដែលខូចគុណភាព ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងដែលវេចខ្ជប់ឬរស្សាទុកគ្មានអនាម័យឬត្រឹមត្រូវតាមការណែនាំបច្ចេកទេស ។
លោកប្រធានសាខាកបបរូបនេះក៏លើកឡើងពីការលំបាក ស្មុគ្រស្មាញនិងប្រឈមខ្លាំង ហើយច្រើនលើការងារសើបអង្កេត បង្ការទប់ស្កាត់ ត្រួតពិនិត្យនិងបង្ក្រាប ។
លោកសាន វិជ្ជាសារ៉ាវុធ ក៏បានរំលឹកពីករណីដែលស្ត្រីឈ្មួញម្នាក់នៅក្រុងប៉ោយប៉ែត បានជួញដូរម្ហូបអាហារកម្ទេចមីនាំចូលពីប្រទេសថៃ តែត្រូវសមត្ថកិច្ចកបបបង្ក្រាបបន្តបន្ទាប់ ជាមួយបទល្មើសមិនចេះរាងចាលនិងវត្ថុតាង។
ប៉ុន្តែ ស្ត្រីនោះមិនសហការនឹងមន្ត្រីជំនាញក្នុងការចូលខ្លួនដោះស្រាយនិងបង់ផាកពិន័យ ។ហេតុនេះ មន្ត្រីជំនាញក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ដោយមានបញ្ហាដូច្នោះ ស្ត្រីឈ្មួញនោះ ក៏បែរជាកាលពីថ្មីៗនេះ បានដាក់ពាក្យបណ្តឹងលើលោកសាន វិជ្ជាសារ៉ាវុធនិងមន្ត្រីទៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ថាបានប្រព្រឹត្តអំពើពុករលួយទៅវិញ លើការតម្រូវអោយបង់ប្រាក់ផាកពិន័យ នោះ៕ដោយ៖ឃិន គន្ធា