សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុនាំយកអំណោយឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៤៨គ្រួសារនិងព្រះសង្ឃចំនួន២វត្តក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា នាព្រឹក ថ្ងៃទី ១៤ខែ តុលា ឆ្នាំ ២០២១ បានដឹក នាំក្រុមការងារអនុសាខាស្រុកព្រៃនប់មន្រ្តីសាខាអ្នកស្ម័គ្រចិត្តចុះសាកសួរសុខទុក្ខនិងនាំយកអំណោយឧបត្ថម្ភទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន៤៨គ្រូសារ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងនោះក្នុងមួយគ្រូសារទទួលបាន អង្ករ ២៥គីឡូក្រាម-មី ១កេស-ត្រីខ ១យួរ-ទឹកត្រី ១យួរ .អាវ១កញ្ចប់ និងខោ២-ម៉ាស់ ១ប្រអប់-ឃីតចំនួន១ ក្នុងនោះមាន(ភួយ១ មុង១ សារុង១ ក្រមា១)និងថវិកាចំនួន ៥ម៉ឺនរៀល។

ជាមួយគ្នានេះ លោក គួច ចំរើន ក៏បានប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគនឹងបច្ឆ័យប្រគេនជូនព្រះសង្ឃ វត្តចំនួន២ គឺវត្តអូរជ្រៅ នឹងវត្តមុន្នីសាលព្រឹក ដោយក្នុងមួយវត្តទទូលបាន-អង្ករ ៥០គីឡូក្រាម-ទឹកត្រី ២យួរ-ត្រីខ ២យួរ-មី ២កេស-ម៉ាស់ ២ប្រអប់និងបច្ឆ័យចំនួន ១លានរៀល ។ក្នុងនោះ លោក គួច ចំរើន ក៏បាន ប្រគេន បច្ច័យ ចំនួន ២០លាន រៀល ក្នុងការចូលរួមកសាង ផ្លូវមួយ ខ្សែចូលទៅវត្តអូរ ជ្រៅផងដែរ ដើម្បីផ្តល់ការងាយ ស្រូលដល់ពុទ្ធបរិស័ទ និងសិស្សានុសិស្សក្នុងការធ្វើ ដំណើរឆ្លងកាត់និងធ្វើដំណើរចូល ក្នុងបរិវេណវត្តនិងសាលា រៀនវត្តអូរជ្រៅ។

ក្នុងឱកាសនោះលោក  គួច ចំរើន ប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ បានមានប្រសាសន៍ ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក  អាណិតអាសូរពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចជាកាលសម្ដេចតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ នឹងគ្រោះមហន្តរាយផ្សេងៗ ដោយយកចិត្តទុកដាក់ខ្ពស់ មិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានេះ លោក  គួច ចំរើន ក៏បានអំពាវ នាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះប្រសិនបើបងប្អូនប្រជាពលរដ្ឋណាដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងសូមឱ្យអញ្ជើញទៅធ្វើការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាព្រមទាំងជួយបន្តផ្សព្វផ្សាយដល់សហគមន៍  មិត្តភក្តិ បងប្អូនបន្ថែមទៀត ដើម្បីចូលរួមក្នុងការទប់ស្កាត់មេរោគកូវីដ-១៩ ចម្លងដល់ក្រុមគ្រួសារ និងសហគមន៍របស់យើង។កាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុង សហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល និងត្រូវពាក់ ម៉ាស់ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអនុវត្ត តាម អនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ (៣ការពារ)(៣កុំ)៕ដោយនាគសមុទ្រ