សូមក្រាបបង្គំថ្វាយមហាព្រះរាជកុសលចំពោះព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ

0

ភ្នំពេញ: ថ្ងៃ១៥ តុលា ឆ្នាំ២០២១នេះ ជាខួបឆ្នាំទី៩ ដែលព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងចូលព្រះទិវង្គត ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត មហាទុក្ខសោក នៃប្រជាជាតិកម្ពុជាមិនអាចបំភ្លេចបាន។

កូនចៅ ចៅទូតដែលជាប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់រូប សូមចងចាំជានិច្ច នូវរាល់ព្រះរាជសកម្មភាព ព្រះរាជស្នាព្រហត្ថដ៏ថ្លៃថ្លារបស់ព្រះអង្គ ដើម្បីឯករាជ្យ ការផ្សះផ្សានិងការអភិវឌ្ឍប្រទេសជាតិឲ្យបានសម្បូររុងរឿង ល្បីល្បាញពេញសកលលោកនាសម័យសង្គមរាស្រ្តនិយម ជាពិសេសព្រះរាជព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ ពីប្រទេសបារាំង ក្នុងឆ្នាំ១៩៥៣។

សូមក្រាបថ្វាយមហាព្រះរាជកុសល ព្រះបរមវិញ្ញាណក្ខ័ន្ធព្រះអង្គជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យព្រះរាជាណាចកម្ពុជាយើង ទទួលបាននូវសុខសន្តិភាព ការអភិវឌ្ឍជានិច្ចនិរន្ត តាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះបរមរតនកោដ្ឋ ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញនូវព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា៕