ថ្នាក់ដឹកនាំខេត្តព្រះសីហនុរៀបចំពីធី គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ

0

ខេត្តព្រះសីហនុ៖ លោក ជាង ហ៊ីម ប្រធាន ក្រុមព្រឹក្សាខេត្តព្រះសីហនុ  លោក គួច ចំរើន អភិបាលនៃគណៈអភិ បាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី១៥ណខែ តុលា ឆ្នាំ ២០២១បានដឹកនាំមន្រ្តីរាជការ ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ទូទាំង ខេត្តព្រះសីហនុរៀបចំពីធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ បានយាងសោយព្រះទីវង្គត់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២នៅទីក្រុងប៉េកាំងសាធារណៈរដ្ឋ ប្រជាមានិតចិន។

ថ្ងៃនេះ ជាខួប៩ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុតដែលប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញ ក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់ នូវស្នាព្រះ ហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា៕ដោយនាគសមុទ្រ