សម្ភារៈបង្ការកូវីដ១៩ អំណោយឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានត្រូវបានផ្ដល់ជូនសាលារៀន២០០កន្លែងនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖សម្ភារៈបង្ការកូវីដដ១៩ មានដូចជាភាជន៍លាងដៃ(Labo) ម៉ាសុីន(ឧបករណ៍) បាញកម្តៅ សាប៊ូលាងដៃ ម៉ាស់អំណោយរបស់ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកស្រីហេមចិន្តាអគ្គសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ ត្រូវបានផ្ដល់ជូនសាលារៀន ២០០ កន្លែង នៅបន្ទាយមានជ័យ។

ការផ្ដល់ជូននារសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ហ៊ូ ប៊ុនហេង និងលោកម៉ាតាំង មាំងឌីយ៉ូ (HE Matin Maindiaux ) ទីប្រឹក្សាឧបនាយករដ្ឋ មន្ត្រី កែ គឹមយ៉ាន ហើយចាំទទួលដោយលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តនិងមន្ត្រី លោកនាយក នាយករង សិស្សានុសិស្ស បាននាំយកនិងទទួលនូវអំណោយមានជាឡាបូឬភាជន៍លាងដៃ ម៉ាសុីន(ឧបករណ៍) បាញ់កម្តៅ សាប៊ូលាងដៃ ម៉ាស់ជាអំណោយដ៍ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីហេមចិន្តាអគ្គសាសនូបត្ថម្ភឧកញ៉ា ម៉ៅ ម៉ាល័យ ។

ពោលគឺបានយកទៅផ្តល់នុងទៅបំពាក់តាមសាលារៀនទូទាំងខេត្តសំរាប់សិស្ស និងលោកគ្រូ អ្នកគ្រូលាងសំអាតដៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជម្ងឺ Covid-19 សរុបទូទាំងខេត្ត២១២ សាលា។

បំណងនៃការឧបត្ថម្ភ គាំទ្រនេះគឺដើម្បីទ្រទ្រង់និងពង្រឹងការបើកដំណើរការរៀន បង្រៀនឡើងវិញនៃសាលារៀនចំណេះទូទៅសាធារណៈនិងឯកជននៅខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នានោះ ក៏បានផ្តល់ម៉ាសុីនវាសកំដៅ និងសាប៊ូលាងដៃ ដល់ការិយាល័យអប់រំ យុវជន និងកីឡាទាំង៩ក្រុង/ស្រុកផងដែរ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទូរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា៖ អំណោយសម្ភារៈរួមមាន៖ -ម៉ាស់ចំនួន ៧០០.០០០ ម៉ាស់-ម៉ាស៊ីនវាសកំដៅចំនួន១.០០០គ្រឿង -ឡាបូលាងដៃចំនួន២១២ គ្រឿង-សាប៊ូលាងដៃ១០.០០០ដុំ ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ អំណោយមានជាឡាបូឬភាជន៍លាងដៃ ម៉ាសុីន(ឧបករណ៍) បាញ់កម្តៅ សាប៊ូលាងដៃ ម៉ាស់ជាអំណោយដ៍ថ្លៃថ្លារបស់ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីហេមចិន្តាអគ្គសាសនូបត្ថម្ភឧកញ៉ា ម៉ៅ ម៉ាល័យ ហើយសូមអោយលោកគ្រូអ្នកណែនាំសិស្សលាងសំអាតដៃ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជម្ងឺ Covid-19 ក៍ដូចជាជម្ងឺឆ្លងផ្សេងៗដើម្បីសុខមាលភាពយើងទាំងអស់គ្នា៕ដោយ៖ ឃិន គន្ធា