តើលោក ជា គឹមគង់ ប្រធានស្នាក់ការបរិស្ថាន(ចក្រតោល) ថ្មីទៅការពារព្រៃឈើឬទៅអង្គុយមើលឈើចេញកាត់មុខស្នាក់ការរបស់ខ្លួន

កំពង់ធំ ៖មហាជនបានចោទសំណួរទៅលោក ជា គឹមគង់ប្រធានបរិស្ថាន(ចក្រតោល)ថ្មី ថាលោកទៅការពារឬទៅអង្គុយមើលបទល្មើសព្រៃឈើ។

ប្រភពពីបងប្អូនប្រជាពលរដ្ឋក៏ដូចសារព័ត៌មានក្នុងស្រុកបានចុះផ្សាយនៅបទល្មើសព្រៃដោយខុសច្បាប់តែបន្តដឹកចេញពីព្រៃឡង់ តាម(ច្រក តោល) ក្នុងរូបភាពជាសត្វកណ្ដៀរ ដែលប្រជាពលរដ្ឋ នៅតំបន់នោះ និយាយតៗគ្នាថា ជាវិធីច្នៃ ឲ្យឃើញថាតិច តួច តែដឹកជញ្ជូន ញាប់ជើងស្អេក ទាំងយប់ – ទាំងថ្ងៃ មិនឃើញមានការបង្ក្ក្រាបទាល់តែសោះទុកឲបទល្មើសដឹកជញ្ជូនកាត់មុខស្នាក់ការយ៉ាងសុខស្រួល។

ទង្វើនេះគឺ ធ្វើឲ្យប្រជាពលរដ្ឋយល់ថាប្រហែលជាសមត្ថកិច្ចបរិស្ថានច្រកតោល ជាពិសេសលោក ជា គឹមគង់ ជាប្រធានស្នាក់ការ បរិស្ថានច្រកតោលទើបតែផ្លាស់ប្តូថ្មីនេះហើយមើលទៅជាអ្នកបើកភ្លើងខៀវទើបបទល្មើសអាចដំណើរទៅបាន។ប្រភពដដែលបានបន្តឲ្យដឹងថា ក្នុងចំណោមឈ្មួញឈើ ជាច្រើននាក់ ដែលដឹកឈើចេញពីដែនព្រៃឡង់ តាមច្រកតោលនេះ គឺមានតែឈ្មួញឈើ ដ៏សកម្មម្នាក់ដែលគេស្គាល់ឈ្មោះ( ប៉ាង) នៅភូមិ អូរពកសាមគ្គី ហៅ៩៩ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ គឺដឹកឈើចេញតាមគោយន្ត ស្ទើរពុំរៀងរាល់ថ្ងៃ មកស្តុកទុកនៅក្នុងបរិវេណផ្ទះរបស់គាត់ រង់ចាំឈ្មួញធំចូលទៅប្រមូលទិញ។

ជាក់ស្តែងកាលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នៅវេលាម៉ោង ១១ និង១៥នាទីគេឃើញឈ្មួញឈើឈ្មោះប៉ាង បានដឹកឈើចេញ តាមច្រកតោល យ៉ាងគឃ្លើន និងដោយសុវត្ថិភាព។

ការរៀបរាប់របស់ប្រជាពលរដ្ឋនឹងព័ត៌មាន ដឹកជញ្ជូនផលអនុផលដោយខុសច្បាប់ខាងលើ ខាងសារព័ត៌មាន យើងខ្ញុំ មិនអាចសុំការបំភ្លឺពីលោក ជា គឹមគង់ ប្រធានស្នាក់ការ បរិស្ថានច្រកតោល បានទេដោយគ្មានលេខទូរស័ព្ទ។

ប្រជាពលរដ្ឋសំណូមពរឲ្យ លោក តុប កក្ដា ដែលជាប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ពិនិត្យមើលមន្ត្រីក្រោមឱវាទ នៅស្នាក់ការច្រកតោល និងសកម្មភាពដឹកជញ្ជូនផលអនុផលដោយខុសច្បាប់ទាំងនេះផង។ទាក់ទិននឹងរឿងរ៉ាវខាងលើអង្គភាពយើងខ្ញុំរងចាំការបកស្រាយពីសាមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ សូមអរគុណ៕