រទេះ​ដឹកឈើ​ដូច​ហែ​កឋិន សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ចាំ​យកលុយ

0

​កំពង់ធំ៖ ក្បួន​រទេះ​ដឹកឈើ ចេញពី​ព្រៃ​ដូច​ហែរ​កឋិន ពុំ​ត្រូវបាន​សមត្ថកិច្ច ឬ​ស្ថាប័ន​ណា ចាត់វិធានការ បង្ក្រាប​នោះទេ ដែល​ត្រូវបាន​គេ​ដឹងថា សមត្ថកិច្ច​មេព្រៃ​អសមត្ថភាព ក្នុងការ​ទប់ស្កាត់ ការចូល​អា​ឈើ អាណាធិបតេយ្យ ស្ថិតនៅក្នុង ចំនុច​ស្នង​អន ស្ថិតនៅក្នុង ឃុំ មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ។​

​តាម​ការ​អោយដឹងពី​ម្ចាស់​រទេះ​ដឹកឈើ បាន​ប្រាប់​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​រទេះ​ដឹកឈើ​មិនតិច​ពី ៣០​ទៅ ៤០ គ្រឿង​នោះទេ តែ​មុននឹង​ចេញមក​ដឹក ត្រូវបាន​ទូរស័ព្ទ​សុំ​លោក​មេព្រៃ និង​ប៉ូលិស បរិស្ថាន ប៉េ​អ៊ឹម និង​ស្ថាប័ន ដ៍ទៃទៀត​អស់ហើយ ដោយមាន​អ្នក​រត់ការ​សមត្ថកិច្ច​ទាំងអស់ ចំណែក​ពួកគាត់​គ្រាន់តែ​ជា​អ្នក ស៊ីឈ្នួល​ដឹក​ក្នុង​មួយ​លើក ១៥​ម៉ឺន​រៀល តែប៉ុណ្ណោះ​ទេ  សម្រាប់​ឈ្មួញ​បាន​អារឈើ​ស្ត​ប់​ទុក​ក្នុងព្រៃ ក្រោយ មក​ក៏មាន​អោយ​ពួកគាត់ ជា​អ្នក​ទៅ​ដឹក​ចេញពី​ព្រៃ នៅ​ចំនុច​ស្នង​អន ក្បែរ​ភ្នំ​ជី រួច​បាន​នាំយក​ឈើ មក​ស្ត​ប់ ទុក​នៅក្នុង​ភូមិ ស្រែព្រីង និង​រងចាំ​រថយន្ត​មក​ដឹក​ចេញ​នៅពេល​យប់ ប្រភព​បាន​បន្តថា នៅពេលដែល​រថយន្តរ​បស់​ឈ្មួញ បាន​ចេញមក​ដឹក​នៅ ឈ្មួញ​បាន​យក​ឈើ​ទាំងនេះ​ដាក់ រថយន្ត​យី​ឌុប ផ្នែក​ខាងក្រោម  ក្រោយមក​ក៏​រថយន្ត បាន​ទៅ​ដាក់​ដំឡូង​មី​ពីលើ ឬ​ស្រូវ​ពីលើ រួច​ដឹក​ចេញ មក​តាមផ្លូវ​បាក់ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ  ។​

​តាម​ការ​អោយដឹងពី លោក​តិ​ប ញាតា នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ កំពង់ធំ បាន​ឲ្យ​ដឹងថា លោក​រីករាយ​និង សហការ​ជាមួយ នឹង​អ្នក​សារពត៌មាន ដែល​បាន​ជួប​និង​បទល្មើស​ព្រៃឈើ សូមអោយ​ខ​លរ​កលោកៗ​និង ចាត់​កំលាំង​អោយ​ចុះទៅ​បង្ក្រាប​ភ្លាម ដោយ​មិន​អនុញ្ញាតិ​ឲ្យ​ចូល​មានការ កាប់​រា​ន្ទ​ព្រៃឈើ​ដោយ អាណាធិបតេយ្យ​នោះទេ តែងមាន​ការលើកលែង ចំពោះ​ប្រជាពលរដ្ឋ​ណា ដែលមាន​លំនៅដ្ឋាន ក្បែរ​ព្រៃឈើ មាន បំណង់​ចង់​សាងសង់​ផ្ទះ អាចធ្វើ​សំណើរ​ស្នើរ​សុំ កាប់​ឈើ​ធ្វើ​ផ្ទះ​បាន ដោយមាន​ការឯកភាព ពី​មេឃុំ អភិបាល ស្រុក និង​អភិបាលខេត្ត ព្រមទាំង មាន​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង និង​តម្រូវ​ឲ្យ​កាត់ ឈើ​ដែល​កំណត់​ឲ្យ​កាត់ មិនមែន​កាត់​តាម​អំពើ​ចិត្ត ដឹក​បួន ដប់​រទេះ​ហើយ​នៅតែ​មិន​គ្រប់​នោះទេ ។​

​ប្រជាពលរដ្ឋ​បាន សំណូមពរ​អោយ​សមត្ថកិច្ច គ្រប់​ស្ថាប័ន ជួយ​គ្នា​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ ដោយ​ខុសច្បាប់ ព្រោះ​ព្រៃឈើ​កំពុងតែ​ហិនហោច​អស់ហើយ បើ​មិន​សមត្ថកិច្ច មិនមាន​ឆ​ន្ទះ​បង្ក្រាប​ទេនោះ ព្រៃឈើ​និង​រលាយ ដោយសារ​ដៃ​ឈ្មួញ​ជាមិនខាន​ឡើយ ចំណែក​អ្នកក្រ មិន​ហ៊ាន​ទៅរក​ស៊ី​ដូច​ឈ្មួញ​ទេ ព្រោះ​អត់​ដើមទុន​រត់ការ បង់អោ​យ​សមត្ថកិច្ច ។​
ដោយ  ប៊ុន  រដ្ឋា

06b3