អនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ០៣ គ្រួសារស្មើនឹង ១០.០០០.០០០៛ (ដប់លានរៀល)

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ខេត្តតាកែវ និងក្រុមការងារស្នងការដ្ឋាននគរបាលខេត្ត បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ០៣ គ្រួសារស្មើនឹង ១០.០០០.០០០៛ (ដប់លានរៀល)
ទី១-ប្រគល់ថវិកាចំនួន៦.០០០.០០០៛(ប្រាំមួយលានរៀន)ជូនដល់លោកស្រី ពៅ សំអាត ត្រូវជាភរិយាសពលោកអនុសេនីយ៍ទោ សែម សម្បត្តិ មន្រ្តីនៅអធិការដ្ឋាននគរបាលស្រុកបាទី បានទទួលមរណៈភាពកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ដោយជម្ងឺ(រោគាពាធ) ស្ថិតនៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ទី២-ប្រគល់ថវិកាចំនួន២.០០០.០០០៛(ពីរលានរៀល)ជូនដល់លោកអនុសេនីយ៍ឯក ជិន ជាយ មន្ត្រីនៅ វរសេនាតូចលេខ ៦០៣ ដែលត្រូវជាស្វាមីសពលោកស្រី គួច សុភាព បានទទួលមរណៈភាពកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ដោយជម្ងឺ(រោគាពាធ) ស្ថិតនៅភូមិពីងពង់ ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ។
ទី៣-ប្រគល់ថវិកាចំនួន២.០០០.០០០៛(ពីរលានរៀលគត់)ជូនដល់លោកអនុសេនីយ៍ឯក សូ វីន មន្រ្តីនៅ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលត្រូវជាស្វាមីសព លោកស្រី ហេង មរកត ដែលបានទទួលមរណ:ភាពកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ដោយជម្ងឺ(រោគាពាធ) ស្ថិតនៅភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងសំដែងនូវការអាឡោះអាល័យ សោកស្តាយ ចំពោះការបាត់បង់ឪពុក និងម្ដាយដ៏ល្អ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវផងដែរ៕