យុវជនម្នាក់ខឹងឱពុកស្តីបន្ទោសបន្តិចបន្តួចរត់(ចងករ)លើដើមអាកាស្យា

0

សៀមរាប៖ សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងនៅវេលាម៉ោង១៦”៣០នាទីកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មានករណីប្រទះឃើញសាកសព(ដោយចងករ) នៅចំណុចក្រុមទី៥ភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
សមត្ថកិច្ចថា សពមានឈ្មោះផៃ ផែន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀរាប បានធ្វើអត្តឃាត្ត(ដោយចងករសម្លាប់ខ្លួនឯង)នឹងខ្សែរភ្លើងពណ៍ខ្មៅលើដើមអាកាស្យាបែមុខទៅទិសខាងកើតកម្ពស់ពីដី៣ម៉ែត្រនិងមានសភាពហើមស្អុយរលួយនិងមានដង្កូវ ។
សមត្ថកិច្ចបន្តថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ចយើងជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពបន្ទាយស្រី និងយោងតាមការអះអាងរបស់ក្រុមគ្រួសារសព ករណីខាងលើពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។
តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថស្រុកបន្ទាយស្រី មូលហេតុ យុវជនមានវិបត្តិក្នុងក្រុមគ្រួសារ ហើយជាមនុស្សញៀនស្រាជាប្រចាំនិងខឹងឱពុកស្តីបន្ទោសបន្តិចបន្តួច។ សូមបញ្ជាក់ថា គ្រូពេទ្យពុំបានយកសំណាកដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ នោះឡើយ ដោយសារសពមានសភាពហើមស្អុយរលួយខ្លាំង និង មានដង្កូវទៅហើយ។កម្លាំងសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទទួលសាកសពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕