រថយន្តហាយលិនឌ័រឡើងជែងជ្រុលចង្កូតទៅបុកអ្នកជិ:ម៉ូតូម្នាក់ទិសដៅច្រាស់ទិសគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗ

0

កំពង់ធំ=រថយន្តហាយលិនឌ័របោះពួយយ៉ាងលឿនឡើងជែងជ្រុលចង្កូត ទៅបុកបុរសអ្នកជិ:ម៉ូតូម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ក្នុងទិសដៅបញ្ច្រាស់គ្នា ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍បង្ករឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១៦និង៤០នាទីល្ងាច ថ្ងៃទី១៧ខែតុលាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត២៩.និង៣០ ចំណុចភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តហាយលិនឌ័រ ពណ៏សរ ស្លាកលេខ ភ្នំពេញ .1 AI 77 83 ចេញពីលិចទៅកើតក្នុងល្បឿនលឿន ហើយគេឃើញ បុរសម្នាក់ជិ:ម៉ូតូ ឌ្រីមសង់ C125 ពណ៏ខ្មៅ ស្លាកលេខ សៀមរាប 1.AB 0411 ចេញពីកើតទៅលិច សាក្សីបន្តទៀតថា: លុះដល់កន្លែងកើតហេតុ រថយន្តហាយលិនឌ័រ ឡើងជែងរថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្កូតទៅបុកអ្នកជិ:ម៉ូតូចំពីមុខពេញទំហ៊ឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកតៃកុងរថយន្តសម្ថកិច្ចចរាចរណ៏ស្រុកសន្ទុក នាំខ្លួនយកទៅអធិការដ្ឋាន នគរបាលស្រុកដើម្បីសួរនាំ តៃកុងរថយន្តឈ្មោះ ម៉ៅ សួស ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិថ្មី សង្កាត់ឃ្លាំង ខ័ណ្ឌ សែន សុខ ក្រុងភ្នំពេញ ចំណែកជនរងគ្រោះដែលជាអ្នកបើកបរម៉ូតូឈ្មោះ ភិន សុវណ្ណ: ភេទប្រុសអាយុ២៨ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ)មានទីលំ ភូមិលើកដែក ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល…..វត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុក ដើម្បីដោះស្រាយទៅតាមនិតិវិធី សាកសពជនរងគ្រោះសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី៕