តើហេតុអ្វីលោក សំ រិទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាសមិនចូលតាមដីកាបង្គាប់ឱ្យចូលខ្លួន របស់សាលាដំបូងខេត្តកំពង់ឆ្នាំង? ឬការការសមគំនិតក្នុងអំពើឈូសឆាយ ដីព្រៃសហគមន៍ដោយគ្មានច្បាប់អនុញ្ញាតជាការពិត?

0

កំពង់ឆ្នាំង៖ មហាជនបានដាក់ការងឿងឆ្ងល់យ៉ាងខ្លាំងក្រោយពីសាលាដំបូងខេត្តកំពង់ឆ្នាំងបានចេញដីការបង្គាប់ឲ្យលោក សំ រិទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាសចូលខ្លួនបំភ្លឺនៅថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ម្សិលមិញ ទាក់ទិននឹងការសមគំនិត ក្នុងអំពើឈូសឆាយ ដីព្រៃសហគមន៍ដោយគ្មានច្បាប់អនុញ្ញាត តែលោក សំ រិទ្ធី មិនបានចូលខ្លួនដោយគ្មានមូលហេតុ សង្ស័យថាពាក់ព័ន្ធពិតមែនឬយ៉ាងណា ?

សូមបញ្ជាក់ថាលោក សំ រិទ្ធី មុខរបរនាយផ្នែករដ្ឋបាលព្រៃឈើរមាស ទីលំនៅសព្វថ្ងៃស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានដីកាបង្គាប់ឱ្យចូលខ្លួន របស់សាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដោយចៅក្រមស៊ើបសួរ សោម វីរៈ កាលពីថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឲ្យចូលបង្ហាញខ្លួន ចំពោះមុខចៅក្រមស៊ើបសួរ បន្ទប់(ឆ)នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងនាមជាជនត្រូវចោទ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២ៈ៣០ នាទីរសៀល។

មហាជនមានការរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់ លោក សំ រិទ្ធី ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌អនុវត្តច្បាប់ បែរជាគេចវេសពីច្បាប់សូម្បីតែចូលបំភ្លឺក៍មិនហ៊ាន នោះអាចជាករណីលោក សំ រិទ្ធី មានការពាក់ព័ន្ធហើយ ។

ពាក់ព័ន្ធនិងលោក សំ រិទ្ធី ក្នុងឋានៈជានាយផ្នែករដ្ឋបាលព្រៃឈើរមាសនេះ ត្រូវបានប្រភពពីសមត្ថកិច្ច និងមន្ត្រីរាជការដែលចុះអនុវត្តការងារពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ក៍ដូចជាការរុំលោភដីព្រៃក្នុងដែនសមត្ថកិច្ចរបស់លោក សំ រិទ្ធី លោកតែងតែធ្វើព្រងើយកន្តើតសោះអង្គើយមិនសហការជាមួយសមត្ថកិច្ចផ្សេងទៀតឡើយ ។ ប្រភពមួយ ផ្សេងទៀតបាននិយាយថាការព្រងើយសោះអង្គើយ ជាមួយសមត្ថកិច្ចផ្សេងៗក្នុងការអនុវត្តភារកិច្ចនេះ ដោយសារលោក សំ រិទ្ធី មានខ្នងបង្អែកធំ ។ ម្យ៉ាងវិញទៀតសូម្បីតែមន្ត្រីរដ្ឋបាលព្រៃឈើដួចគ្នាក៍ថាំចិត្តជាមួយលោក សំ រិទ្ធី ផងដែរ ៕