ក្មេងទំនើងបង្ហោះម៉ូតូ នៅតាមផ្លូវជាតិ បង្កអោយប៉ៈពាល់ដល់សណ្តាប់ធ្នាប់ និងបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ត្រូវកម្លាំងសមត្ថកិច្ចឃាត់យកមកធ្វើការអប់រំ

0

ខេត្តកំពត៖ ក្មេងទំនើងចំនួន ៥នាក់ ដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ នៅលើកំណត់ផ្លូវជាតិលេខ៥ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាល ស្រុកឈូក ដើម្បីធ្វើការអប់រំ ក្រោយការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៉ោ យ៉ា រួមនឹងកម្លាំងក្រុមអន្តរាគមន៍ និងកម្លាំងប៉ុសិ៍្តរដ្ឋបាល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

ក្មេងទំនើងទាំង ៥នាក់ខាងលើ ទី១.ឈ្មោះ ឈៀង សុភាព ហៅលី អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងចក ស្រុកត្រាំកក់ខេត្តតាកែវ, ទី២.ឈ្មោះកុង នាង ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិ ខ្នាយរមាស ឃុំបារាយណ៍ ស្រុកឈូក ខេត្តកំពត, ទី៣. ឈ្មោះមឿន មករា ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត, ទី៤.ឈ្មោះ ឌិន លីហួយ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ ត្រពាំងក្រូច ត្រាំកក់ ខេត្តតាកែវ និងទី៥.ឈ្មោះលន់ មករា ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ បាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។

លោកវរសេនីយ៍ឯក ប៉ោ យ៉ា បានបញ្ជាក់ថា ការចុះបង្ក្រាបនេះ បន្ទាប់ពីក្មេងទំនើងទាំង ៥នាក់ខាងលើ បានជិះម៉ូតូបង្ហោះ ហើយម៉ូតូលឺសូរបំពុងស៊ីម៉ាំងបង្កសម្លេងខ្លាំងៗ ដែលជាមូលហេតុរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការរំខានការសម្រាក់ដេកពូន ជាពិសេសបង្កការគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ចំពោះការឃាត់នេះ សមត្ថកិច្ចនឹងបន្តឃាត់ទៀតបើមានអ្នកណាយកម៉ូតូកែស៊ីម៉ាំងខុសធម្មតា និងរំខាននូវសម្លេងដល់អ្នកដទៃ៕