ក្រុមអ្នករុករកបន្តមុជរាវរកមនុស្សបន្ទាប់ពីឃើញឈាមនិងម៉ូតូ១គ្រឿងធ្លាក់ស្ពាននៅផ្លូវជាតិលេខ៥ថ្មី វាងក្រុងសិរីសោភ័ណ

0

ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ បងប្អូនប្រជានេសាទ បានប្រទះឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាសង់ទ្រីម ០៥.ពណ៌ខ្មៅដែលពាក់ស្លាកលេខ បន្ទាយមានជ័យ 1M – 52 31 បានជិះធ្វើដំណើរធ្លាក់ស្ពានមួយនៅផ្លូវជាតិលេខ៥ថ្មី វាងក្រៅក្រុង នៅចំចំណុចភូមិព្រហូត សង្កាត់អូរអំបិល ក្រងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២២ខែតុលា ឆ្នាំ២០២១ វេលាម៉ោងជិត៤ទៀបភ្លឺ ។
សមត្តកិច្ចឈរជើងត្រៀមគ្រោះនិភ័យដោយសារទឹកជំនន់អោយដឹងថ្ងៃទី២២ខែតុលាឆ្នាំ២០២១ថាករណីនេះ សមត្ថកិច្ចកងកម្លាំងនិងប្រជានេសាទ បានបន្តមុជរាវរករកសពឬក៏បង្កូករកម្ចាស់ម៉ូតូថាតើបាត់ខ្លួនទៅណា ។
សមត្ថកិច្ចសូមផ្ញើដំណឹងនេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ក្រុងសិរីសោភ័ណក៏ដូចជាខេត្តបន្ទាយមានជ័យ សូមមេត្តាជួយចែករំលែកនិងនៅព័ត៌មាននេះ ដើម្បីនិងរកបងប្អូនក្រុមគ្រួសារជាម្ចាស់ម៉ូតូដែលបានជិះធ្លាក់ស្ពាននោះ ៕