សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកកំពង់លែង

0

កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិងមាន ការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅម៉ោង១៤៖០០នាទីរំលងអាធ្រាត្រ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង បង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់ នូវសារធាតុញៀន នៅចំណុច ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរ បាលខេត្តកំពង់ឆ្នាំង ទទួលផែនបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថា ជាលទ្ធផលលទ្ធផល:ឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់ ឈ្មោះ សាង ស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន។ ឈ្មោះ ឆន ហេង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ក្នុងការបង្ក្រាបចាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន២៨កញ្ចប់(ធំ០៨កញ្ចប់) ទូរស័ព្ទ០១ គ្រឿង កាំភ្លើងកែឆ្នៃ ចំនួន០២ដើម ដាវ០១ដើម សម្ភារៈវិចខ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងសាកសួរយកចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលា ដំបូង ចាត់ការបន្តតាមនិតិវីធី ៕