ឈើ​ក្រញូង​ហោះ​តាមផ្លូវ​លេខ​៦៨​និង​៦៧ មេព្រៃ ទា​គឹម​សុទ្ធ ងាប់​ត្រគាក​ស្ដូក​

0

​សៀមរាប​៖ គេ​សង្កេតឃើញថា​ក្រោយ​ចូលឆ្នាំ​ចិន​បាន​កន្លងផុត​ប៉ុន្មាន​ថ្ងៃ​មកនេះ​ជំនួញ​ឈើ​ក្រញូង​បាននិងកំពុង​តែ​ធ្វើ​សកម្មភាព​ហោះ​តាមផ្លូវ​លេខ​៦៨​និង​៦៧​យ៉ាង​គគ្រឹកគគ្រេង​បំផុត​មិនត្រូវ​បាន​មេ​ព្រៃទា​គឹម​សុទ្ធ​ធ្វើការ​បង្ក្រាប​ឲ្យ​បាន​ជោកជ័យ​ស្របតាម​គោលនយោបាយ​

កំណែទម្រង់​ស៊ីជម្រៅ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នោះទេ​ផ្ទុយទៅវិញ​ទា​គឹម​សុទ្ធ​មិន​ត្រឹមតែ​មិន​បង្ក្រាប​រាល់​សកម្មភាព​បទល្មើស​តែ​ណ្ណោះ​បែ​ជា​ចាត់តាំង​ឲ្យ​ម៉ែន​វុទ្ធី​ហៅ​ធី​ឡយ​ប្រឹង​ប្រមូល​លុយ​ផ្គើន​ទៅ​និង​ថ្នាក់លើ​ទៅវិញ​។​ ​មន្ត្រី​អង្គការ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​បាន​អះអាងថា​បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​បាន​កន្លងផុតទៅ​ថ្មីៗ​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ក្រញូង​បាននិងកំពុង​តែ​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​កំរើក​សាជាថ្មី​​ចំណែក​មន្ត្រី​ពាក់​ព័​ន្ទ​មាន​តួនាទី​បង្ក្រាប​នោះ​មិន​ធ្វើការ​បង្ក្រាប​នោះឡើយ​ជាពិសេស​លោក​ទា​គឹម​សុទ្ធ​តែម្ដង​ ​មិនដែល​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​មួយ​ករណី​ម្ដងណា​ឡើយ​។​

​មន្ត្រី​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ដដែល​បាន​បញ្ជាក់ថា​បច្ចុប្បន្ននេះ​ចរន​នៃ​ការដឹកជញ្ជូន​ឈើ​ក្រញូង​​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តាម​ច្រក​ស្រុក​អន្លង់វែង​ចូលមក​សៀមរាប​តាមផ្លូវ​លេខ​៦៧​និង​បន្តទៅ​ព្រំដែន​ងងឹត​វៀតណាម​រួមជាមួយ​ផ្លូវ​លេខ​៦៨​ពី​តំបន់​អូ​ស្មាច់​តាម​ច្រក​ស្រុក​ក្រឡាញ់​សៀមរាប​បាននិងកំពុង​តែ​កើតមាន​យ៉ាង​ខ្លាំ​ខ្លា​បំផុត​មិន​ចាញ់​និង​ការដឹកជញ្ជូន​ឈើ​នៅ​តំបន់​ព្រៃ​ឡង៍​នោះឡើយ​។​

​មន្ត្រី​ដដែល​បាន​បន្តថា​លោក​ទា​គឹម​សុទ្ធ​មេព្រៃ​សៀមរាប​ក៍​បានដឹង​អំពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​នេះដែរ​ប៉ុន្តែ​រូបគាត់​មិនបាន​បង្ក្រាប​នោះទេ​បែ​ជា​បង្កើត​ចាត់តាំង​ឲ្យ​មន្ត្រី​ជំនិតៗ​ប្រឹង​ដើ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​និង​ផ្គត់ផ្គង់​ថ្នាក់លើ​ទៅវិញ​ចំណុច​នេះ​អាច​គេ​ពិ​ព័​ណ​បាន​ថា​គាត់​មិន​ខ្វល់​ពី​ការបង្ក្រាប​នោះទេ​ ​គឺ​ខ្វល់​តែ​អំណាច​និង​មុខតំណែង​តែប៉ុណ្ណោះ​។​ ​

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​និយាយថា​បើទោះបី​ជាមាន​កាសែត​ធ្វើការ​ចុះផ្សាយ​អំពី​ការដឹកជញ្ជូន​ឈើ​យ៉ាងគុំហុក​នៅក្នុង​ខេត្តសៀមរាប​យ៉ាងណាក្ដី​ក៍ទា​គឹម​សុទ្ធ​និង​ម៉ែន​វុ​ទ្ថី​ហៅ​ធី​ឡយ​មិន​ខ្វល់​ដែរ​ហើយ​តែងតែ​ចាត់ទុក​អ្នកកាសែត​ដែល​ហ៊ាន​ស​សេរ​នោះ​ជា​អ្នកប្រឆាំង​ទៅវិញ​ដោយ​មិនបាន​ទទួលយក​នូវ​ការរិះគន់​ក្នុងន័យ​ស្ថាបនា​នោះទេ​ក្នុងន័យនេះ​ទាមទា​ឲ្យ​លោក​រដ្ឋមន្ត្រី​អ៊ុក​រ៉ាប៊ុន​ជួយ​ព្យាបាល​ផង​ព្រោះ​ទា​គឹម​សុទ្ធ​គាត់​ឈឺ​ត្រគាក​។​

​លោក​ទា​គឹម​សុទ្ធ​និង​លោក​ម៉ែន​វុទ្ធី​ហៅ​ធី​ឡយ​មិនអាច​ធ្វើការ​អត្ថាធិប្បាយ​ជុំវិញ​ព័ត​មាន​ចោទប្រកាន់​នេះ​បានទេ​ដោយ​មិនមាន​លេខ​ទូរស័ព្ទ​របស់គាត់​។​ ​ជាមួយនិង​ការរិះគន់​ជុំ​ទិស​ទៅលើ​មេព្រៃ​ទាំង​២​រូបនេះ​កន្លងមក​ម៉ែន​វុទ្ធី​ហៅ​ធី​ឡយ​បាន​ជិះ​រថយន្ត​របស់​ឈ្មួញ​១​គ្រឿង​ដែល​ចាប់បាន​ហើយ​យកមក​ជិះ​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​នោះបាន​ជួប​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ខូច​រថយន្ត​នោះ​ខ្ទេច​តែម្ដង​ហើយ​មកដល់ពេលនេះ​ធី​ឡយ​មិនដឹងថា​មានទោស​អ្វី​នោះទេ​ចំពោះ​យក​រថយន្ត​ដែលជា​វុ​ត្ថុ​តាង​បទល្មើស​ទៅ​ជិះ​ខ្ទេច​ដូច​បំបាត់​ភ​ស្ត​តាង​នេះ​៕

download