អគ្គីភ័យបានលេបត្របាក់តូបអាជីវករផ្សារកំពង់ថ្មអស់ចំនួន៨តូប ខូតខាតសម្ភារ:អស់មួយចំនួនធំ

0

កំពង់ធំ÷ មេឃភ្លៀងរលឹមស្ទើរពេញមួយ១យប់បណ្តាលឲ្យឆ្លងចរន្តអគ្គីសនីផ្ទុះសេ ខ្សែរភ្លើងឆេះតូបអាជីវករផ្សារកំពង់ថ្មចំនួន៨តូបខូតខាតសម្ភារ:មួយចំនួនធំចំពោះមនុស្សមិនមានគ្រោះថ្នាក់អ្វីឡើយ ព្រោះដេកនៅឯផ្ទះរៀងៗខ្លួន។ ហេតុការណ៍អគ្គីភ័យលេបត្របាក់តូបអាជីករក្នុងផ្សារកំពង់ថ្ម ការឆាបឆេះនេះកើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០២និង៣៥នាទីរំលងអាធ្រាត នៅចំណុចផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីអគ្គីភ័យកើតឡើងបណ្តាលឲ្យឆេះតូបលក់គ្រឿងបន្លាស់រថយន្ត​ លក់នាឡិកា​ តូបកាត់សក់​ និងតូបលក់គ្រឿងអគ្គីសនី​ សរុបចំនួន០៨តូប ។

លោក អួង សារឿន អភិបាលស្រុកបារាយណ៍ បានចុះជួយនឹងត្រួតពិនិត្យកំលាំងពន្លត់អគ្គីភ័យដោយផ្ទាល់ពីហេតុការគ្រោះអគ្គីភ័យ នៅផ្សារកំពង់ថ្ម ខេត្តកំពង់ធំ និងរៀបរាប់ពីការខូចខាតមានដូចជា÷១/តូបរបស់ឈ្មោះ ឃី​ ម៉េងឃៀង ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រៃតាត្រាវ​ ឃុំបល្ល័ង្ក​ស្រុកបារាយណ៍​ ឆេះតូប២ខ្នង ទំហំ៦មx៤ម​ ធ្វេីពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ខូចខាតសម្ភារះ រួមមាន:-គ្រឿងបន្លាស់រថយន្តអស់ទាំងស្រុង(ទាំង២តូប)។
២/តូបកាត់សក់​របស់ឈ្មោះ​ គង់​ ភេទប្រុស​ អាយុ​៦៣ទីលំនៅបច្ចុប្បន្នភូមិបន្ទាយយមរាជ​ ខូចខាត​ សសម្ភារៈកាត់សក់មួយចំនួន។
៣/តូបលក់គ្រឿងអគ្គិសនី​របស់ឈ្មោះ​ ស៊ុយ​ គឹមលាង​ ភេទប្រុស​ អាយុ​៤៩ឆ្នាំ​ ទីលំនៅបច្ចុប្បន្នភូមិត្រស់​ ឃុំបល្ល័ង្ក​ ស្រុកបារាយណ៍​ ឆេះតូប០១ខ្នងទំហំ​៣មx៤ម​ ធ្វេីពីដែកប្រក់សង្កសី​ ជញ្ជាំងសង្កសី​ ខូចខាខូចខាតសម្ភារៈគ្រឿងអគ្គីសនីមួយចំនួន។
៤/តូបលក់គ្រឿងបន្លាស់រថយន្ដ​ របស់ឈ្មោះ​ ឃឿង​ ធា​ ភេទប្រុស​ អាយុ​៥១ឆ្នាំ​ ទីលំនៅបច្ចុប្បន្នភូមិត្រស់​ ឃុំបល្ល័ង្ក​ស្រុកបារាយណ៍​ ឆេះតូប០១ខ្នងទំហំ​៣មx៤ម​ ធ្វេីពីដែកប្រក់សង្កសី​ ជញ្ជាំងសង្កសី​ ខូចខាត​សម្ភារៈ​គ្រឿង​បន្លាស់​រថយន្ដ​ ទាំងស្រុង​ ។
៥/តូបលក់នាឡិកា​ របស់ឈ្មោះ​ លី​ ណា​ ភេទប្រុស​ អាយុ​៥០ឆ្នាំ​ ទីលំនៅបច្ចុប្បន្នភូមិធន់មោង​ ឃុំកំពង់ថ្ម​ ស្រុកសន្ទុក​ ខូចខាត​ សម្ភារៈ​គ្រឿង​បន្លាស់​នាឡិកា​ និង​នាឡិកា​ មួយចំនួន​ ។
៦/តូបលក់គ្រឿងបន្លាស់រថយន្ដ​របស់ឈ្មោះ​ ឃី​ កែវ​រ៉ាវិន​ ភេទប្រុស​ ៥៣​ ឆ្នាំ​ ទីលំនៅបច្ចុប្បន្នភូមិត្រស់​ ឃុំបល្ល័ង្ក​ ស្រុកបារាយណ៍​ ឆេះតូប០១ខ្នងទំហំ​ ៣ម​x៤ម​ ធ្វេីពីដែកប្រក់សង្កសី​ ជញ្ជាំងសង្កសី​ ខូចខាត​សម្ភារៈ​គ្រឿង​បន្លាស់​រថយន្ដ​ទាំងស្រុង​។

កម្លាំងដែលបានចុះជួយពន្លត់អគ្គីភ័យមានសរុបចំនួន៩៥នាក់ ក្នុងនោះមានកម្លាំងខេត្តចំនួន២៥នាក់​ រថយន្ដពន្លត់អគ្គីភ័យចំនួន៣គ្រឿង។ កម្លាំងអធិការដ្ឋាន ន.ប ស្រុកបារាយណ៍ រថយន្ដពន្លត់អគ្គីភ័យ
០២គ្រឿង។ ប៉ុស្ដិ៍បល្ល័ង្កចំនួន៨នាក់កម្លាំងអធិការដ្ឋាន ន.ប ស្រុកសន្ទុកចំនួន១១នាក់​រថយន្ដពន្លត់អគ្គីភ័យ​០១គ្រឿង​។ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ចំនួន១៦នាក់។កម្លាំងសិករងស្រុកបារាយណ៍ចំនួន០៥នាក់។ ប្រជាការពារចំនួន១៥នាក់។ប្រជាពលរដ្ឋចំនួន២២នាក់។

រថយន្តពន្លត់អគ្គីភ័សរុបចំនួន០៦គ្រឿងបានជួយពន្លត់យ៉ាងសស្រាក់សស្រាំរួមមាន÷រថយន្តអគ្គិភ័យខេត្តចំនួន
០៣គ្រឿង រថយន្តអង្គភាពអធិការដ្ឋាននគរបាលស្រុកបារាយណ៍ចំនួន០២គ្រឿង រថយន្តអង្គភាពអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន០១គ្រឿង។

ជាមួយគ្នានេះផងដែរការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី​ ហៀង​ ហ៊ល​ ស្នងការរងប្រើប្រាស់ទឹកចំនួន០៥រថយន្ត ស្មើនឹង២៣;៥ម៉ែត្រគូប​+ទឹកពន្លត់បឋមរបស់ប្រជាពលរដ្ឋ រយ:ពេល៣ម៉ោងនិង៣០នាទីទើបរលត់ទាំងស្រុង។

មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។សម្ថកិច្ចជំនាញបានអំពាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ចរន្តអគ្គីសនីទាំងអស់មេត្តាប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ខ្សែរភ្លើង និងការពារបានត្រឹមត្រូវ ។