សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅសង្កាត់កំពង់ឆ្នាំង

0

កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិងមាន ការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅម៉ោង១៣៖៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្រ្កាបករណីរក្សាទុកសមគំនិត ផ្តល់ទីតាំង ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ហែម ពុធ ភេទស្រី ស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរ បាលខេត្តកំពង់ឆ្នាំង ទទួលផែនបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ហែម ពុធ ភេទស្រី អាយុ ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្នភូមិកណ្តាល សង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីផ្តល់ទីតាំង សមគំនិត ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ។ ឈ្មោះ តេង រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ទីលំនៅបច្ចុប្បន្នភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីផ្តល់ទីតាំង សមគំនិតជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ។ ឈ្មោះ ខឹម សុខលី ភេទស្រីអាយុ ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត ទីលំនៅបច្ចុប្បន្នភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីសមគំនិត.ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ។ ក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចដកហូតវត្ថុតាងថ្នាំញៀនចំនួន ០៩កញ្ចប់ ស្មើ៧,១៥ក្រាម ម៉ូតូ ០១គ្រឿង និងសម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនិតិវីធី ៕