សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

0

កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តនិងមាន ការសម្របសម្រួលនីតិវិធី ពីឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅម៉ោង១៦៖៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ចុះបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរ បាលខេត្តកំពង់ឆ្នាំង ទទួលផែនបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ ខុន រ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន។ ក្នុងការបង្ក្រាបខាងលើនេះសមត្ថកិច្ចដក ហូតវត្ថុតាងថ្នាំញៀនចំនួន១០កញ្ចប់ និងទូរស័ព្ទ ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនិតិវីធី ៕