ក្នុងប្រតិបត្តិការដកហូតដីព្រៃលិច ទឹកនៅក្នុងស្រុកកំពង់លែងរដ្ឋបាលខេត្តបានដកហូតដីចំនួនជាង២ពាន់ ហិកតា ពីនាក់សារភាពចំនួន១៣ នាក់

0

កំពង់ឆ្នាំង:នៅព្រឹកថ្ងៃទី១ ខែឆ្នូ ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារចម្រុះក្នុងខេត្តបានចុះទៅពិនិត្យកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញប្រតិបត្តិការស្រាវជ្រាវនិងដកហូតដីព្រៃលិចទឹកដែលត្រូវបានរំលោភបំពានយកធ្វើកម្មសិទ្ធិ នៅក្នុងតំបន់គោកព្រះ ឃុំច្រណូក ស្រុកកំពង់លែង តាមបទបញ្ជារប ស់សម្ដេចតេជោ ហ៊ុនសែន។

ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធិ បានឲ្យ ដឹងថា នៅក្នុងរយៈពេល៣ថ្ងៃ នៃការអនុវត្តន៏បទបញ្ជារបស់សម្ដេចតេជោ កងកម្លាំងប្រដាប់អាវុធមាននគរបាល និងកងរាជអាវុធហត្ថខេត្តសរុបចំនួន២០០ នាក់ បានចុះដកបង្គោលតាមព្រំដីក្នុងតំបន់ដីលិចទឹ កបានចំនួន ២០០ ដើម និងរុះរើរោ ងចាំស្រែបានចំនួន៥៥ ខ្នង ។ ដោ យឡែកនៅថ្ងៃទី២៩ ខែវិច្ឆិកា អ្នក កាន់កាប់ដីព្រៃលិចទឹកខាងលើនេះ ចំនួន១៣នាក់ ដែលបានកាន់កាប់ ដីព្រៃលិច ចំនួន២.០៥៨,៥០ ហិកតា បានចេញមុខមកសារភាពជាមួ យស្នងការដ្ឋាននគរបាលខេត្តកំព ង់ឆ្នាំង និងបានធ្វើលិខិតសុំទោសផ្ញើជូន សម្តេចជោហុនសែន ដោយយ ល់ព្រមប្រគល់ដីដែលខ្លួនបានកាន់ កាប់ខាងលើនេះ ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថាជាទិសដៅរដ្ឋបាលខេត្តកំពង់ឆ្នាំង និងដាំដើមឈើព្រៃលិចទឹកឡើង វិញ ចំនួន២០ម៉ឺន នៅតំបន់ដីលិច ទឹកដែលបានដកហូតខាងលើនេះ ដែលមានដើមរាំង និងដើមរំដេញ។
ជាមួយគ្នានេះដែរក្រោយពេលបញ្ច ប់ការនៅចំណុចខាងលើនេះ រដ្ឋបា លខេត្តនិងដាក់កម្លាំងសមត្ថកិច្ចការ ពារតំបន់ខាងលើនេះ មិនឱ្យជនខិ លខូចចូលមកកាន់កាប់ ឬអាស្រ័យ ផលទៀតឡើយ ។

ទាក់ទងនឹងប្រតិបត្តិការខាងលើនេះដែរ លោក ងិនហ៊ុន ប្រធានមន្ទីរក សិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដីព្រៃលិច ទឹកនៅក្នុងតំបន់គោកព្រះខាងលើនេះសរុបមានចំនួនជាង៥ពាន់ហិកតា ។ ដោយឡែកតាមការចុះស្រាវ ជ្រាវរបស់មន្ត្រីជំនាញកន្លងមករកឃើញថាដីជាង២ពាន់ហិកតារ ត្រូវបានជនខិលខូចលួចឈូសឆាយយកជាកម្មសិទ្ធិ និងមកដល់ពេល នេះក្រុមការងារចម្រុះកំពុងចុះស្រា វជ្រាវបន្តទៀតដើម្បីរកអត្តសញ្ញាណអ្នកកាន់កាប់ដី និងទំហំដីដែលបានរងការបំផ្លាញដោយខុសច្បាប់ ។

ទាក់ទងនឹងជនសារភាពចំនួន១៣ នាក់ខាងលើនេះ លោកឧត្តមសេ នីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោ យបានសារភាព និងធ្វើលិខិតសុំ ទោសទៅសម្ដេចតេជោហ៊ុនសែន ជនទាំង១៣នាក់ បានទៅលំនៅ ឋានវិញជាធម្មតា ។ ប៉ុន្តែបើមានប ញ្ជាពីថ្នាក់លើយ៉ាងណានោះសម ត្ថកិច្ច នឹងបន្តនីតិវិធីទៀត។