លោកជំទាវ ទេពរង្ស៊ី-ខៀវកាញារីទ្ធ នាំយកទេយ្យទានប្រគេនព្រះសង្ឃវត្តរាជបូណ៌

0

ខេត្តសៀមរាប :  ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ ទេព រង្ស៊ី ភរិយាឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមទាំងសហការីជាពុទ្ធសាសនូបត្ថម្ភក៍ បាននាំយកទេយ្យទាន មានអង្ករ៥០០គក្រ សាដក ២  ទឹកពិសាបរិសុទ្ធ១០កេះ  មី១០កេះ ម៉ាស៣៦០ម៉ាស កៅអៀក១២០បន្ទះ ក្រូចផ្លុង១ការ៉ុង និងមានបច្ច័យមួយចំនួនទៀតផងដែរ  ប្រគេនចំពោះព្រះសង្ឃ និងគណៈកម្មការអាចារ្យនៃវត្តរាជបូណ៌ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបានតំកល់សទ្ធាទាំងនេះ ទុកជាប្រយោជន៍ សម្រាប់បំពេញតម្រូវការក្នុងទីអារាមតាមការគួរ ក្នុងនេះដែរ ប្រការចាំបាច់ជាប្រចាំថ្ងែនោះ គឺការផ្គត់ផ្គង់ដល់សមណសិស្ស ដែលកំពុងគង់អាស្រ័យរៀនសូត្រធម្មវិន័យ អក្សរបាលី-បិដក នៅក្នុងទីអារាមនេះផងដែរ។

ក្នុងឱកាសដ៏មានសទ្ធានោះ គឺប្រកបដោយមហាកិត្តិយសក្រៃលែង ពិធិវេរប្រគេនទេយ្យទាន ត្រូវបានស្ថិតក្រោមព្រះវត្តមាន ព្រះមហាវិមលធម្មសិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក សមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ នៃក្រុង-ខេត្តសៀមរាប។ ព្រះអង្គមានបន្ទូលថា ទេយ្យទានទាំងនេះប្រាកដកើតចេញពីឆន្ទៈ គឺសេចក្តីពេញចិត្តជាឯកច័្ឆន្ធ រវាងភរិយា-ស្វាមី ព្រមទាំងកូនចៅ រួមទាំងសហការី មន្រ្តី រាជការ ក្រោមឱវាទផងដែរ។
អនុមោទនា ទទួលយកសទ្ធាទាំងនោះ ព្រះអង្គបានបញ្ជាក់នៅក្នុងថេរដីកាយ៉ាងដូច្នេះថា៖ មិនថាឡើយភិក្ខុសាមណេដែលស្ថិតនៅក្នុងឧត្តមភេទ ឬគ្រហស្ថនោះឡើយ ពុំមានអង្គណា ឬអ្នកណាម្នាក់ អាចរស់នៅបានឡើយ បើពុំមានបច័្ចយបួនជួយទ្រទ្រង់អាយុជីវិតទេនោះ រួមមាន ចង្ហាន់បិណ្ឌបាត ( ស្បៀងអាហារ ) ចិវរបច្ច័យ ( ស្បង់ចីវរ ឬសម្លៀកបំពាក់ ) សនាសនៈបច្ច័យ ( កុដិ ផ្ទះសម្បែង ព្រមទាំងគ្រឿងស្នាក់អាស្រ័យផ្សេងៗទៀត ) និងគិលានភេសជ្ជៈបច្ច័យ មានឱសថព្យាបាលរោគ ជាដើម។
យ៉ាងណាក៏ដោយ ឱវាទរបស់ព្រះអង្គ បានសម្តែងថា អ្នកកាន់ព្រះពុទ្ធសាសនា ត្រូវតែប្រកាន់យកជំជឿ៤យ៉ាងដែលត្រីមត្រូវ គឺទី១ ត្រូវជឿលើការងារ ទី២ ត្រូវជឿលើផលការងារដែលបានធ្វើរួចមកហើយនោះ  ទី៣ ត្រូវជឿថា យើងទាំងអស់គ្នាត្រូវតែធ្វើការងារដែលត្រូវធ្វើ មិនធ្វើការងារមិនអាចរស់បានទេ និងទី៤ ត្រូជឿលើបញ្ញាត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង៕

រូបភាព និង អត្ថបទ : លោក ងិន គឹមឡេង