ពលករថៃឆ្លងដែនខុសច្បាប់ចំនួន១៤៣នាក់ត្រូវបានបញ្ជូនមាតុភូមិនិវត្តន៍តាមច្រកទ្វារអត្តរជាតិប៉ោយប៉ែត-ខ្លងលឹក

0

បន្ទាយមានជ័យ៖. ពលករឬជាជនអន្តោប្រវេសន៍ថៃឆ្លងដែនខុសច្បាប់ ហើយលួចស្នាក់នៅប្រកបរបរចំនួន ១៤៣នាក់/ស្រី៥៦នាក់ ត្រូវបានសមត្ថកិច្ចកម្ពុជា ចាប់ឃាត់ខ្លួន រួចបញ្ជូនត្រឡប់មាតុភូមិនិវត្តន៍វិញហើយកាលពីសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ។
ការប្រគល់ប្រគល់ ទទួលនេះជាលើកទី៣ នេះរវាងភាគីកម្ពុជា-ថៃបានធ្វើឡើងនៅលើស្ពានមិត្តភាពកម្ពុជា ថៃ នាច្រកព្រំដែនអន្តរជាតិអន្តរជាតិប៉ោយប៉ែត- ខ្លងលឹក ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯកសម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ , លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យចំណុះផែនការងារអន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាច្រើនរូប ។
ខាងភាគីថៃដឹកនាំប្រតិភូមកទទួលលោកឧត្តមសេនីយ៍ទោសុរិឆេត ហាក់ផាន (SORICHHET HAKPHAN) ជំនួយការអគ្គស្នងការនគរបាលជាតិថៃ និងតំណាងស្ថានទូត ស្ថានកុងស៊ុល មន្ត្រីក្រសួងការងារ និង ក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា ។
ពាក់ពន្ធ័ករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រី អេង លីហួ ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបាននិយាយថា : ជនអន្តោប្រវេសន៍ (ពលករ)ថៃទាំង ១៤៣នាក់នេះត្រូវបានចាប់បញ្ជូនទៅប្រទេស កំណើតវិញ ។ពួកគេពាក់ពន្ធ័ករណីលួចឆ្លងដែនចូលកម្ពុជាតាមរយ:មេខ្យល់ ហើយមកស្នាក់នៅនិងធ្វើការខុសច្បាប់ផងដែរ ។
នេះ ជាការបញ្ជូន ពលករថៃលើកទី៣នាចុងឆ្នាំ២០២១ ។ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ​ភាគីកម្ពុជាបានប្រគល់ពលរដ្ឋថៃ(ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ជនជាតិ​ថៃ)ចំនួន ១០៣នាក់ ដែលឃាត់ខ្លួន នៅថ្មដាស្រុកវាលវែងខេត្តពោធិសាត់ ។ក្នុងនោះវិជ្ជមានកូវីដ១៩ ចំនួន៣៤នាក់ ។ ហើយកាលពីថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២១ នៅនៅលើស្ពានមិត្តភាពកម្ពុជា ថៃនៃច្រកទ្វារព្រំដែនអន្តរជាតិ​ប៉ោយប៉ែត -ខ្លងលឹក ក័បានប្រគល់ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ជនជាតិ​ថៃ ចំនួន ៦៦នាក់/សស្រី២៤នាក់ផងដែរ ៕ដោយ៖ឃិន គន្ធា