អុចនោះឈ្មោះ អ៊ុច វណ្ណារិទ្ធនិង លោក ជុត ថាន​ ពាក់ព័ន្ធ​និងរុករានដីព្រៃលិចទឹក​ជិត១០០០ហិចតា

0

ខេត្តកំពង់ធំ ÷ ថ្ងៃទី (២០/12/2021) យោងតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា÷ ឈ្មោះ អ៊ុច វណ្ណារិទ្ធ មានការកាន់កាប់ដីព្រៃរាប់រយហិកតាក្នុងដែនព្រៃលិចទឹកបឹងទន្លេសាប នៅចំណុចព្រែកត្រឡកជក ខាងជើងទួលគោកព្រះ សង្កាត់ស្រយ៉ូវប្រមាណ ៣០០ហិកតា ឈ្មោះ ជុត ថាន កាន់កាប់៦៥០ហិកតា ត្រង់ចំណុចបឹងអាខ្នាច ចំណុចខ្ទុម១ដើម ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំំ

សូមបញ្ជាក់ថា ឈ្មោះ ជុត ថាន មានតួនាទីជា ក្រុមប្រឹក្សាស្រុកកំពង់ស្វាយ។ រីឯឈ្មោះ អ៊ុច វណ្ណារិទ្ធ គឺជាអាជីវករ លក់ជីដ៏ធំសម្បើម ចែកចាយ-ក្នុងខេត្តកំពង់ធំ តាមប្រភពព័ត៌មានឮថា ÷ បានលក់ដីឲ្យទៅពួកមេៗឈ្មួញ ផ្សេងទៀត រាប់រយហិកតា ឯណោះ អ្នកមានលុយមានអំណាចដែលសម្រុក ចូលទន្រ្ទានកាន់កាប់ ដីព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពលរដ្ឋចង់ដឹងថា តើខេត្តកំពង់ធំ មានការជាប់ពាក់ព័ន្ធច្រើន ជាមួយនឹងមន្ត្រីរាជការតើមានបុគ្គលណាខ្លះ? ដែលមានដីច្រើនៗ រាប់រយហិកតា ហើយបានចូលខ្លួនឆ្លើយសារភាពជាផ្លូវការពិតមែន តែពួកខិលខូច-ពួកមេឈ្មួញទុច្ចរឹតទាំងនោះ មិនបានប្រគល់ដីក្នុងដែនព្រៃលិចទឹក ជូនរដ្ឋវិញគ្រប់ចំនួននោះទេ គឺមានការលាក់លៀម និងមានការ រួមគំនិត ឃុបឃិតគ្នា បិទបាំងទិន្នន័យ ផ្ទៃដីរបស់រដ្ឋ នៅក្នុងដែនព្រៃលិចទឹកច្រើនណាស់។
ជុំវិញនឹងបញ្ហាពាក់ព័ន្ធខាងលើនេះ បើសិនជាក្នុងករណីណាមួយកងកម្លាំងរបស់ គណ:កម្មការ អន្តរក្រសួង ចម្រុះថ្នាក់ជាតិ ជាពិសេសអង្គភាព ប្រឆាំងអំពើ ពុករលួយ ចុះពិនិត្យដល់ទីតាំង ស្រាវជ្រាវ រុករកឃើញថា ឈ្មោះ ជុត ថាន មានតួនាទីជាក្រុមប្រឹក្សា ស្រុកកំពង់ស្វាយពិតជាបានធ្វើសកម្មភាពកាប់គាស់ រុករានទន្រ្ទានឈូសឆាយកាន់កាប់យកដីព្រៃរបស់រដ្ឋ ក្នុងដែនព្រៃលិចទឹកបឹងទន្លេសាបចំនួន៦៥០ ហិកតា នាពេលកន្លងមក ដើម្បីធ្វើជាកម្មសិទ្ធ បន្ទាប់មកចាត់ចែងលក់បន្ត មានលក្ខណ:ទ្រង់ទ្រាយធំ ត្រង់ចំណុចដូចខាលើនេះពិតប្រាកដមែននោះ លោក ជុត ថាន ដែលមានតួនាទីជា ក្រុមប្រឹក្សាស្រុក និង អ្នកពាក់ព័ន្ធមិនអាចគេចផុតពីសំណាញ់ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជានោះឡើយ ។ ប្រជាពលរដ្ឋ សូមឱ្យសមត្ថកិច្ចចម្រុះ ថ្នាក់ជាតិ នាំខ្លួនគាត់ ជុត ថាន និងសូមអូស.ក.អ្នកពាក់ព័ន្ធដើម្បីយកមកផ្ដន្ទារទោស ឱ្យបានធ្ងន់ធ្ងរ ទៅតាមផ្លូវច្បាប់ជាធរមាន ។