មេឈ្មួញឈូសឆាយដីព្រៃលិចទឹកនៅតំបន់បីចំណុចគោកព្រះ

0

ព័ត៌មានបឋម
ខេត្តកំពង់ធំ៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំសូមសំណូមពរទៅឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សំណូមពរទៅឯកឧត្តម ឱមយ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដាក់ការស៊ើបអង្កេតមកលើបុគ្គលដែលជាមេឈ្មួញឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់ ៣.ទី.១.ឈ្មោះជុត ថាន តួនាទីក្រុមប្រឹក្សាស្រុកកំពង់ស្វាយ .ទី.២.ឈ្មោះសែ សុងហេង ជាមេឈ្មួញស្រែប្រាំងរស់នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សកម្មភាពមេឈ្មួញទាំងអស់នេះមានដីចាប់ពី ៣០០ហិកតា ឡើងទៅដែលធ្វើសកម្មភាពឈូសឆាយទន្ទ្រាននៅចំណុចគោកព្រះ ដែលជាតំបន់៣ក្នុងភាពលោភលន់នេះហើយ ដែលអូសទាញឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ចូលទៅក្នុងរណ្ដៅ អវជ័យ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំមានការត្រេកអរយ៉ាងខ្លាំងពន់ពេកចំពោះចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលមកលើអ្នកមានអំណាចមានលុយនៅក្នុងខេត្តកំពង់ធំ ឈួសឆាយដីព្រៃលិចទឹកយ៉ាងរលាយអស់គ្មានសល់ ។
នៅក្នុងខេត្តកំពង់ធំបើសិនជាចំណាត់ការរបស់ឯកឧត្តម សៅសុខា និងឯកឧត្តមឱមយិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដាក់ការស៊ើបអង្កេតឲ្យបានស៊ីជម្រៅគឺមានការពាក់ព័ន្ធជាចង្កោម ជាពិសេសអ្នកមានលុយមានអំណាចហើយនិងមន្ត្រីរាជការធំៗតែម្ដង សកម្មភាពសព្វថ្ងៃនេះដោយមើលឃើញថា មេឈ្មួញឬក៏មន្ត្រីរាជការដែលមានពាក់ព័ន្ធ និងកាប់ទន្ទ្រានដីព្រៃលិចទឹកច្រើនហើយបានចូលសារភាពប្រគល់ដីនៅតំបន់ ៣ ឲ្យថ្នាក់ជាតិវិញ បុគ្គលខ្លះមានដី300ហិកតា តែប្រគល់ឲ្យតែ ៧០ ហិកតា ឈ្មួញខ្លះ មានដីព្រៃលិចទឹកចំនួន៥៥០ ហិកតា ប្រគល់ឲ្យតែ ២៥០ ហិកតា តែប៉ុណ្ណោះ ។