ក្រសួងសាធារណការ ក្រើនរម្លឹកសាជាថ្មី នូវវិធានការឃាត់ទុកយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុកទម្ងន់លើសពី ២០ (ម្ភៃ) ភាគរយ ក្នុងរយៈពេល ១ឆ្នាំ និងគ្មានការលើកលែងឡើយ

ការក្រើនរម្លឹកនេះ បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន សង្កេតឃើញថា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនតូច នៅតែព្រងើយកន្តើយ និងមិនព្រមចូលរួមអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានឱ្យបានត្រឹមត្រូវនៅឡើយ ។