ជំនាញ​ដេកលក់​ ឈ្មួញ​បាន​ដៃប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់បំផ្លាញមឆ្ឆាជាតិ

0

កំពង់ធំ​ ​ បទល្មើសនេសាទ បានកើតឡើង យ៉ាងគគ្រឹកគគ្រេង ស្ថិតនៅក្នុងខេត្ត កំពង់ធំ សៀមរាប បាត់ដំបង ខេត្តទីនេះ កំពុងតែ វិនាសហិនហោចពូជត្រី រួមទាំងមច្ឆាជាតិជាច្រើនមុខទៀត ដោយសារតែ មានមន្ត្រី គ្រាប់ល្ពៅ នៅឲ្យដៃ ឈ្មួញ ជនជាតិវៀតណាម ប្រើប្រាស់ឧបករណ៍នេសាទដោយខុសច្បាប់..។

ឈ្មួញជនជាតិវៀតណាម លួចនេសាទត្រីខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប ឯមន្ត្រីជំនាញកំពុងដេកលក់

តាមប្រភពពត៍មានផ្លូវការពិអង្គការវឌ្យនះភាពកសិកម្ម នឹងធម្មជាតិបានអោយដឹងថា មានទូកនេសាទវៀតណាមចំ6គ្រឿងបដឹកនាំដោយឈ្មោះយូ នឹងមានមេការឈ្មោះថាន់ បានមកលួចនេសាទត្រីខុសច្បាប់ក្នុងបឹងទន្លេសាប ដែលមានខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង នឹងខេត្តពោធ៏សាត់ទៀតផង ប្រភពដដែលបានបន្តទៀយថា កម្លាំងអភិរក្សបានចុះទប់ស្កាត់ដែរតែត្រូវក្រុមយួននេសាទទាំងនោះគំរាមវាយតដៃទប់ទល់ជាមួយកម្លាំងអភិរក្សដោយខ្លាចគេក្របួចយកវត្ថុតាងមកប្រគល់ជូនតុលាការ គេបានបន្តទៀតថា ក្រុមនេសាទវៀតណាមនោះបានយកអួនយក្យមកលួចនេសាទក្នុងបឹងទន្លេសាបបង្កអោយហិនហោចពូជត្រីជាមិនខាន បើសិនជាសម្ថកិច្ចខ្មែរមិនរវល់ទប់ស្កាត់ទេនោះគឺច្បាស់ជារលាយពូជត្រីក្នុងបឹងទន្លេសាបជាមីនខានឡើយ។អ្

អ្នកយកព័ត៌មាន​ ខេមរាដេលីធីវីអនឡាញ បានព្យាយាមទាក់ទងទៅមន្ត្រីជលផលប្រចាំតំបន់ខាងលើនោះដែរតែគ្មានការឆ្លើយតបនោះទេ។

យោងតាមសេចក្តីរាយការណ៍ ច្បាស់​បានបញ្ជាក់ថា​ ក្រុម​ឈ្មួញ​រកស៊ីនេសាទត្រី ដោយខុសច្បាប់ គឺបណ្តាលមកពីបើកភ្លើងខៀវ បើកភ្លើងខៀវពីសំណាក់លោកយ៉ាន់វិសាក់ ហៅសែ ដែលជានីផ្នែក នាយផ្នែក រដ្ឋបាលជលផលផាត់សណ្ដាយ បានឃុបឃិត ជាមួយ មន្ត្រីជំនាញក្រោមឱវាទ ឱ្យ ឲ្យឈ្មួញ ប្រើប្រាស់ឧបករណ៍ដែលខុសច្បាប់ ស្ថិតនៅព្រំប្រទល់ កំពង់ធំកំំពង់ឆ្នាំ។

ប្រជាពលរដ្ឋ បានសំណូមពរ លោកប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ មេត្តាជួយ បង្រ្កាប បទល្មើសនេសាទទាំងនេះ ដើម្បី បន្សល់ពូជត្រី ឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ផង. នឹងចាត់វិធានការ បង្រ្កាបបទល្មើសនេសាទ ដែលកំពុងតែ ធ្វើសកម្មភាពក្នុងបឹងទន្លេសាបផង។

ដោយ.ពៅ​រី​