ខណៈ​នេះអគ្គីភ័យលេបត្របាក់ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន 5 ខ្នងនៅក្រុងបាត់ដំបង

0

ខេត្តបាត់ដំបង ហេតុការណ៍ដែលបង្កឲ្យមានការភ្ញាក់ផ្អើលមួយនៅក្នុងក្រុងបាត់ដំបងដោយសារថែមានអគ្គីភ័យឆាប់ឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន 5 ខ្នងកាលពីវេលាម៉ោង 9:45 នាថ្ងៃទី 8 ខែមករាឆ្នាំ 2022នៅចំណុចភូមិវត្តរំដួល​ សង្កាត់ចំការសំរោងក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថានៅខណះនេះអគ្គីភ័យកំពុងឆាបឆេះផ្ទះទាំងស្រុងអស់ចំនួន 3 ខ្នង.រីឯពីរទៀតកំពុងតែររោលប្រុងនិងឆេះបន្តបន្ទាប់​ ដោយយោងតាមប្រជាពលរដ្ឋដែលរស់នៅជិតខាងបានឲ្យដឹងថាផ្ទះបង្ករហេតុពុំមានមនុស្សរស់នៅនោះទេ។
ប្រភពព័ត៌មានបានឲ្យដឹងថាពេលកើតហេតុ​ គេបានឮសំឡេងផ្ទុះអ្វីមួយស្រដៀងគ្នានឹងផ្ទុះកំប៉ុងហ្គាស​ ក្នុង​ពេលអគ្គីភ័យកំពុងតែឆាប់ចេះគេសង្កេតឃើញរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តនិងរថយន្តពន្លត់អគ្គីភ័យអធិការដ្ថានស្រុកសង្កែបានចេញមកជួយសហការអន្តរាគមន៍ពន្លត់អគ្គីភ័យ ក្នុងនោះគេសង្កេតឃើញលោក.ផេង សិទ្ធី.អភិបាលក្រុងក៏មានវត្តមាននៅក្នុងហេតុការណ៍ពន្លត់អគ្គីភ័យផងដែរចំណែកការខូចខាតពុំទាន់អាចសន្និដ្ឋានបាននៅឡើយទេ.ខណៈ​នេះ​សមត្ថកិច្ច​កំពុង​តែពន្លត់ទប់ស្កាត់ ការឆ្លងរាលដាលទៅផ្ទះអ្នកជិត៕
ដោយ​ព្រាបស