បែកធ្លាយលោកស្រីឡេង ធារ៉ា ឈ្មួញបំផ្លាញព្រៃឈើឃុបឃិតជាមួយជំនាញ ឈូសផ្លូវចំនួន២ចូលព្រៃព្រះរការក្បែរកងពលតូចលេខ៩ ដើម្បីត្រៀមកាប់បំផ្លាញព្រៃឈើ

0

ព្រះវិហារ ៖ បទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ចាប់ផ្តើមកក្រើកឡើងវិញ ក្រោមការឃុបឃិតគ្នាជាប្រព័ន្ឋ ជាមួយមន្រ្តីជំនាញ និងអង្គភាពពាក់ព័ន្ឋ ដែលមាន ឈ្មោះលោកស្រី ឡេង ធារ៉ា ដែលត្រូវបានគេស្គាល់ថា ជាថៅកែក្រុមហ៊ុន
ធ្វើផ្លូវចូលក្នុងព្រៃព្រះរការ ដើម្បីកាប់បំផ្លាញព្រៃឈើ ក្នុងនោះក៏បានឲ្យលោក មោក វិច្ឆិកា ដើរតួជាអ្នកបិទមាត់ព័ត៌មាន គ្រប់គ្នាក្នុងខេត្តព្រះវិហារ ។
យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី៩ខែមករា ឆ្នាំ ២០២២ បន្ទាប់ពីដេប៉ូឈើរបស់ ចែម៉ៅ បានផ្អាកមួយរយះ តែក៏នៅ លោកស្រីឡេង ធារ៉ា ខិតខំឃុបឃិតគ្នាឈូសផ្លូវចូលព្រៃព្រះរការ ក្រោយក្រុមហ៊ុនដោន និងកងពលតូចលេខ៩ ដោយបានឈូសបុកចូលចំនួន២ច្រក ដើម្បីត្រៀមកាប់បំផ្លាញឈើពីព្រៃព្រះរការ ដែលជាព្រះអភិរក្ស និងជាធនធានសម្បត្តិជាតិ។
ពាក់ព័ន្ឋនិងការចោទប្រកាន់ថា មន្រ្តីរដ្ឋបាលព្រៃឈើ.និងបរិស្ថាន ខេត្តព្រះវិហារ បានព្រងើយបន្តើយនិងការថែរក្សាអភិរក្ស ព្រៃឈើ ដោយពុំមានវិធានការក្នុងការបង្រ្កាប បណ្តែតបណ្តោយឲ្យមានការកាប់រុករាន្ទព្រៃឈើជាច្រើនកន្លែង ជាពិសេសព្រៃព្រះរការ អង្គភាពខេមរាដេលី ព្យាយាមខលទៅលោក នួន សុខុម នាយខណ្ទរដ្ឋបាលព្រៃឈើ ព្រះវិហារ តែគួរឲ្យសោមស្តាយ ទូរស័ព្ទចូលហើយបែរជាពុំបានលើកទូរស័ព្ទ។

ប្រជាពលរដ្ឋ ក៏ដូចជាអ្នកឃ្លាំមើលសកម្មភាព ការអភិរក្សធនធានសម្បត្តិរដ្ឋ បានសំណូមពរឲ្យលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ សូមមេត្តាជួយចុះត្រួតពិនិត្យព្រៃព្រះរការ នៅក្រោមក្រុមហ៊ុនដោន ក្បែរកងពលតូចលេខ៩ផង ដោយសារតែ ដោយសារតែក្នុងអណត្តិលោកអភិបាលខេត្ត បទល្មើសព្រៃឈើកើនឡើងជាលំដាប់ អំពីបញ្ហាព្រៃឈើ ដូច្នេះដើម្បីទុកដើមឈើជូនកូនចៅ ជំនាន់ក្រោយមើល សូមមេត្តាជួយចាត់វិធានការបង្រ្កាបផងទាន។
ដោយ ខេមរា