Liverpool បង្ហាញ​ម​ហិ​ច្ច​តា​ចង់​ទិញ Benzema

0

​គ្រូបង្វឹក​ហង្ស​ក្រហម Liverpool Brendan Rodgers កំពុងតែ​បង្ហាញ​ពី​ម​ហិ​ច្ច​តា​ចង់​ទិញយក​ខ្សែប្រយុទ្ធ ខា​រី​ម ប៊ែ​ន​ហ្សេ​ម៉ា (Karim Benzema) របស់​អធិរាជ​ស Real Madrid មកកាន់​ទឹកដី អ៊ែន​ហ្វៀ​ល (Anfield) បើសិនជា​ក្លិប​របស់ខ្លួន​មាន​កៅអី​មួយ​ក្នុង​វគ្គ​ជម្រុះ Champions League នៅ​រដូវ​កាល​ក្រោយ ។​

​លោក Rodgers បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​មានបំណង​ចង់បាន ប៊ែ​ន​ហ្សេ​ម៉ា (Benzema) នៅ​រដូវក្តៅ​នេះ​ស្រប​ពេលដែល​គេហទំព័រ​កីឡា​មួយ​បាន​ចុះផ្សាយ​ថា ប៊ែ​ន​ហ្សេ​ម៉ា (Benzema) នឹង​សម្រេច​ពី​អនាគត​របស់ខ្លួន​នៅ​ទឹកដី ប៊ឺ​ណា​ប៊ូ (Bernebeu) ក្នុងពេល​ឆាប់ៗ​នេះ ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ Liverpool ត្រូវ​ប្រឈមមុខ​ជាមួយ Manchester City និង Arsenal លើ​ការ​តាម​ទិញ​កីឡាករ​អន្តរជាតិ​បារាំង​រូបនេះ ។

ជាមួយគ្នា​នោះ ប្រភពព័ត៌មាន​ដដែល​បាន​លើកឡើងថា ហង្ស​ក្រហម​កំពុង​ត្រៀម​ប្រាក់ ២៥ លាន​ផោន​ដើម្បី​ទិញ ប៊ែ​ន​ហ្សេ​ម៉ា (Benzema) ។​ ​គួ​រម្លឹក​ផងដែរ​ថា ប៊ែ​ន​ហ្សេ​ម៉ា (Benzema) គឺជា​ផ្នែក​មួយ​ដែល​ជួយ​ឲ្យ Real Madrid យកឈ្នះ​លើ​ក្រុម អ៊ែ​ល​ឆេ (Elche) ៣-០ កាលពី​យប់​ថ្ងៃ​សៅរ៍ ៕967570-15846808-640-480