អភិបាលខណ្ឌកំបូលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូលប្រចាំខែមករា

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោកឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូលបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូលប្រចាំខែមករា នៅសាលាខណ្ឌកំបូល។
ក្នុងនោះសមាសភាពចូលរួមកិច្ចប្រជុំរួមមាន លោកលោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ លោកចៅសង្កាត់ និងស្មៀនទាំង៧សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ លោកលោកស្រី តំណាងក្រុមហ៊ុន Mizuda លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌកំបូល។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១.ការងារចាត់តាំងអនុវត្តភូមិសង្កាត់មានសុវត្ថិភាព
-ការងារគ្រប់គ្រងសន្ដិសុខក្នុងមូលដ្ឋានខណ្ឌ
-ការងារសាធារណការ ដឹកជញ្ជូន បរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ
២.ការងារគ្រប់គ្រងសំណង់
៣.ការងារផ្ដល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ
៤.ការងារផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយទៅចាក់វាក់សាំងដុសជំរុញ
៥.បញ្ហាផ្សេងៗ៕ដោយ៖ តុង សីហា