អាជ្ញាធរខេត្តសៀមរាបជួបពិភាក្សាការងារជាមួយកុងស៊ុលជប៉ុន ដើម្បីជំរុញការគាំទ្រលើកសិផលសម្រាប់ការនាំចេញ

0

សៀមរាប៖ នៅសាលាសៀមរាប កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានទទួលជួបពិភាក្សាការងារ ជាមួយនឹងអគ្គកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ដឹកនាំដោយលោក ហ្គាវ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប និងមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការទំនាក់ទំនងអន្តរជាតិ និងសហការី។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលរងខេត្ត បានសំណូមពរតាមរយៈ លោក ហ្គាវ៉ាហ្គុជិ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប សូមផ្តល់ឱកាស ក្នុងការរៀបចំនៅកិច្ចប្រជុំពិភាក្សា និងផ្តល់យោបល់ម្តងទៀត ដើម្បីស្វែងយល់ពីគ្នា និងធ្វើយ៉ាងណាដើម្បីសហការជាមួយរដ្ឋាភិបាលជប៉ុន អាចនាំចេញនូវផលិតផលកសិកម្ម ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ដើម្បីបញ្ជូលទៅក្នុងទីផ្សារនៅប្រទេសជប៉ុនបានផងដែរ៕