អគ្គីភ័យ​ឆាប់ឆេះលេបផ្ទះ៨ខ្នងក្នុងក្រុងព្រះស៊ីហនុ​ឆេះរថយន្ត៨គ្រឿង និងម៉ូតូ៣គ្រឿង

0

ខេត្ត​ព្រះសីហនុ.មានការភ្គាក់ផ្អើល​មួយ​ ដែល​បាន​បង្កឡើង​ដោយសារ​ព្រះ​អគ្គី​ កំពុង​តែ​លេបត្របាក់ផ្ទះប្រជាពលរដ្ឋ ចំនួន៨ខ្នងផ្ទះ កាលពីវេលាម៉ោង​ ១២”៣០​នាទី​ ថ្ងៃ​ទី​២០​-​មករា​-​២០២២​ នៅ​ផ្លូវ​កែង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ស្ថិត​ក្នុង​ក្រុម​១៣​ ភូមិ១៣​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ ។

យោងតាមសេចក្តីរាយការណ៍​.បានបញ្ជាក់ថា ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ ឈ្មោះ​ ឃួន​ វុទ្ធី​ ភេទ​ប្រុស​ អាយុ​៤២​ មុខរបរ​កម្មករ​កំពង់ផែ​ស្វយ័ត​ ក្រុង​ព្រះសីហនុ​ ទីលំនៅ​រស់នៅ​ភូមិ​ខាង​លេី​​ ។
ម្ចាស់ផ្ទះ​ទី២​ ឈ្មោះ​ ហុង​ ហ៊ុន​ ភេទប្រុស​ អាយុ​៤៣​ មុខរបរ​លក់​អុក​សុីន​ ទីលំនៅ​រស់នៅ​ភូមិ​ខាង​លេី​ ។
ម្ចាស់ផ្ទះ​ទី​៣​ សេង​ កុង​ ភេទប្រុស​ អាយុ​៦០​ មុខរបរ​លក់​ហ្គាស​ ទីលំនៅ​រស់នៅ​ភូមិ​ខាង​លេី​ ។
ម្ចាស់ផ្ទះ​ទី​៤​ យក្ស​ គឹមឡាយ​ ភេទប្រុស​ អាយុ​២៨​ មុខរបរ​ជួសជុល​រថយន្ត​ រស់នៅ​ភូមិ​ខាង​លេី​ ។
ម្ចាស់ផ្ទះ​ទី​៥​ ឈ្មោះ​ យី​ សុធា​ ភេទប្រុស​ អាយុ​៤២​ មុខរបរ​លក់ដូរ​ ទីលំនៅ​រស់នៅ​ភូមិ​ខាង​លេី​ ។
ម្ចាស់ផ្ទះ​ទី៦​ ឈ្មោះ​ ឈៅ​ ពណ្ណរា​យ​ ភេទប្រុស​ អាយុ​៤២​ មុខរបរ​ លក់ដូរ​ ទីលំនៅ​រស់នៅ​ភូមិ​ខាង​លេី​ ។
ម្ចាស់ផ្ទះ​ទី៧​ ឈ្មោះ​ លាង​ ដានី​ ភេទស្រី​ អាយុ​២៥​ មុខរបរ​លក់ដូរ​ ទីលំនៅ​រស់នៅ​ភូមិ​ខាង​លេី​ ។
និងម្ចាស់ផ្ទះ​ទី​៨​ ម៉េស​ សុផល​ ភេទប្រុស​ អាយុ​៤២​ មុខរបរ​លក់ដូរ​ ទីលំនៅ​រស់នៅ​ភូមិ​ខាង​លេី​​ ។

សូម​បញ្ជាក់​ផងដែរ ថា ក្នុង​ករណី​ខាងលើ​ មិន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ និង​រងរបួស​ទេ​ តែបានបង្ករឲ្យមានការខូចខាត​រថយន្ត​ចំនួន​០៨​គ្រឿង​ ម៉ូតូ​ចំនួន​ ០៣​គ្រឿង​ និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ ចំពោះ​មូលហេតុ​ ដែល​បង្ក​ឲ្យឆេះនេះ សមត្ថកិច្ច​មិនទាន់ដឹង​នៅឡេីយ​ទេ.និងកំពុង​តែបើកការស្រាវជ្រាវ។
ក្នុង​ហេតុការណ៍.អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ​ សមត្ថកិច្ច​បាន
ប្រេី​ប្រាស់​ឡានទឹក​ចំនួន​ ០៨គ្រឿង​​ និង​ប្រេីប្រាស់​ទឹក​សរុប​ទាំង​អស់​ចំនួន​៣១​ឡាន​ ក្នុង​នោះ​មាន​ ឡានទឹក​ កងរាជ​អាវុធ​ហត្ថ​ ចំនួន​០២​គ្រឿង​ ឡាន​ទឹក​ នគរបាល​ខេត្តព្រះសីហនុ​ ចំនួន​០៣​គ្រឿង​ឡានទឹក​ ៩១១​ ចំនួន​០១​គ្រឿង​ ឡានទឹក​ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ចំនួន០១​​ គ្រឿង​ ឡានទឹក​ ង៧០​ ចំនួន​០១​គ្រឿង​ ។
ក្រោយពី​មាន​កិច្ចសហការ​ ចូលរួម​ពន្លត់​អគ្គិភ័យ.ដោយ​យកចិត្ត​ទុកដាក់.ក្នុង​ការ​
គ្រប់គ្រង​ស្ថានការ​ អគ្គីភ័យបានរលត់​ទៅ​វិញ​នៅ​ម៉ោង​៣”៣០​នាទី​ ថ្ងៃ​ទី​ខែ​ឆ្នាំ​ដដែល​ ។
ដោយ.ចាប​សាវុធ​