ក្រុមហ៊ុន TADA ហៅកង់៣ រឺ ឡានជិះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយ វិទ្យាស្ថានវ៉ាន់ដា ដើម្បីជួយសម្រួលដល់ មធ្យោបាយធ្វើដំណើរ ដល់សិស្សនិស្សិត

ខេត្តសៀមរាប : ពិធីខាងលើនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះកន្លងទៅ នៅវិទ្យាស្ថានវ៉ាន់ដាខេត្តសៀមរាប ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ តំណាងក្រុមហ៊ុន TADA និងសិស្សនិស្សិតជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ។ ពិធីចុះ អនុស្សារណៈយោគយល់គ្នាបានប្រារព្វធ្វើឡើងក្នុងគោលបំណងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនពីក្រុមហ៊ុន MVL TADA Cambodia ជូនដល់សិស្សនិស្សិតវិទ្យាស្ថានវ៉ាន់ដា ដូចជាការផ្តល់ជូននូវ Promotion Code បញ្ចុះតម្លៃ 20% សម្រាប់ការធ្វើដំណើរតាម APP របស់ TADA រយៈពេល៦ខែ និងការប្រគល់អាហារូបករណ៍ថ្លៃសិក្សាដល់និស្សិត ចំនួន ០២រូប ព្រមទាំងបានប្រគល់ជូននៅកៅអីថ្មសម្រាប់អង្គុយលេង ចំនួន ១០កៅអី ដល់វិទ្យាស្ថានថែមទៀតនិងជាចុងក្រោយក៏បានប្រគល់ Coupon ដល់សិក្ខាកាមទាំងអស់ដែលបានចូលរួមក្នុងពិធីនេះផងដែរ។ល។

រូបភាព និង អត្ថបទដោយ : លោក ផល ពេជ្រមេសា